Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្មេញប្រហោងធ្មេញលឿងសាកល្បងរូបមន្តមួយនេះ

ដល់ពេលហើយដែលត្រូវសម្អាតធ្មេញឲ្យសស្អាត និងប៉ះប៉ូវនូវធ្មេញប្រហោង បើអ្នកនៅតែបណ្ដោយឲ្យធ្មេញនៅតែពុក ឡើងពណ៌លឿង និងប្រហោងមិនយូរមិនឆាប់ទេអ្នកនឹងបានភ្លក់រសជាតិឈឺធ្មេញរហូតគេងមិនលក់ មួយថ្ងៃៗឈឺចុកចាប់ខ្លាំងរកតែនិយាយមិនត្រូវព្រោះថាលើលោកនេះគ្មានអ្វីឈឺហើយចុកជាងឈឺធ្មេញនោះទេ។

ថ្ងៃនេះខាងយើងមានរូបមន្តធម្មជាតិមួយដែលអាចជួយធ្វើឲ្យធ្មេញលោកអ្នកមានសុខភាពល្អ និងសស្អាត ប្រសិនបើអ្នកធ្វើតាម។

វត្ថុធាតុដើមដែលត្រូវការ៖

– ម្សៅកាល់ស្យូម ៤ ស្លាបព្រា

– អំបិល ១ ស្លាបព្រា

– ម្សៅ Baking Soda ១ ស្លាបព្រា (រកទិញតាមផ្សារបាន)

– ប្រេងដូង ១/៤ ស្លាបព្រា

ចំនែកវិធីធ្វើវិញគឺគ្រាន់តែដាក់លាយវត្ថុធាតុដើមទាំងអស់ចូលគ្នាឲ្យសព្វល្អ និងខាប់ដូចធ្មេញដុសធ្មេញ ដែលអាចធ្វើឲ្យអ្នកប្រើវាដាក់លើច្រាសដុសធ្មេញជំនួសថ្នាំដុសធ្មេញបាន។

សូមចងចាំថា កុំប្រើវាជាប់ៗគ្នាលើសពី ៣០ ថ្ងៃ ព្រោះវាអាចនឹងប៉ះពាល់ ហើយមួយទៀតចំពោះវត្ថុធាតុដើមប្រសិនបើអ្នកអាចរកម្សៅ ឬប្រេងម្រះព្រៅដាក់លាយបាន ១ ស្លាបព្រាទៀតគឺកាន់តែធ្វើឲ្យប្រើមានប្រសិទ្ធភាពនិងបានផលលឿន។ ប្រែមសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9713216