Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូរសព្ទបត់បានរបស់ XIAOMI សេរី Z Fold 3 នឹងចេញជារូបរាងនៅដើមឆ្នាំ២០២១

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតទូរសព្ទចាប់ផ្ដើមខិតខំប្រឹងប្រែបង្កើតទូរសព្ទបត់បានទាំងឆ្វេង ស្ដាំ លើក្រោម ប៉ុន្ដែក្រុមហ៊ុន XIAOMI ក៏បានបង្កើតទូរសព្ទ Fold 3 ហើយក៏បានស្នើកម្មសិទ្ធផ្ដាច់មុខផងដែរ ។

តែនៅមុននឹងបន្ដិចក្នុង Blog របស់ LetsGoDigital បានបង្ហោះសារមួយពាក់ព័ន្ធកម្មសិទ្ធផ្ដាច់មុខរចនាទូរសព្ទ Fold 3 របស់ក្រុមហ៊ុន XIAOMI ។

បទពិសោធថ្មីមួយនេះបានធ្វើឲ្យទូរសព្ទរបស់ XIAOMI មានរូបរាងវែងជាមុនដល់ទៅ ៣ ដង ដោយពឹងលើផ្នត់ ២ ដើម ។

នៅក្នុងពាក្យស្នើសុំកម្មសិទ្ធផ្ដាច់មុខរបស់ XIAOMI ដែលបានប្រគល់ឡើងនោះមានរូបភាព ១៦ សន្លឹកដែលបានបង្ហាញពីការរចនាទូរសព្ទរូបរាងថ្មី“Z Fold 3 ”។

ការរចនានេះយើងឃើញហើយថាវាមានកេមតូចបំផុត ហើយពេលយើងបត់វាអាចឃើញថាខាងមុខ នឹងក្រោយសុទ្ធតែប្រើប្រាស់អេក្រង់បានទាំងអស់ ។

ក្រៅពីនេះ យើងឃើញថាការរចនាអេក្រង់ខាងមុខនេះគឺស្រដៀងនឹង Samsung Galaxy Z Fold 2 ណាស់ ដោយនៅលើអេក្រង់មុខបានប្រើបច្ចេកវិទ្យា Infinity-O បង្កប់កាមេរ៉ាមុខ ។

ប៉ុន្ដែយើងឃើញមានចំនុចមួយថា ពេលយើងបត់វាគឺមិនអាចប្រើកាមេរ៉ាខាងក្រោយទេ ប្រសិនលោកអ្នកចង់ប្រើដល់តែបត់វាចេញមក ១ ភាគ ៣ នៃទូរសព្ទទើបអាចប្រើបាន ហើយក៏អាចទទួលបានបទពិសោធថតរូបដ៏ពិសេសមួយផងដែល ។

ហើយនៅចំហៀងខាងស្ដាំរបស់ទូរសព្ទយើងក៏អាចឃើញបានប៊ូតុងបិទបើកអេក្រង់/បិទទូរសព្ទ ប៊ូតុងដំឡើងនិងទំលាក់សំលេង និងកន្លែងដាក់ SIM Card ហើយចុងក្រោយយើងឃើញមានប៊ូតុងធំមួយទៀត (ប្រហែលសម្រាប់បើក Fold មកជាប្រព័ន្ធថេប្លេត) ។ ឯចំហៀងខាងលើមាន speaker និងចំហៀងខាងក្រោមមាន USB Type-C ។

តាមដំណឹងបានឲ្យដឹងថា ក្រុមហ៊ុន XIAOMI បានប្រគល់លិខិតស្នើសុំកម្មសិទ្ធបញ្ញាទូរសព្ទបត់បានផ្ដាច់មុខទៅកាន់ WIPO នៅខែមីនា ឆ្នាំ២០២០ ហើយបានប្រកាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ចឹងប្រហែលជាទូរសព្ទ “Z Fold”របស់ XIAOMI នឹងអាចចេញលក់បាននៅដើមឆ្នាំ ២០២១ ។

ព័ត៌មានលម្អិតមានតែរង់ចាំការប្រកាស់ជាក់ស្ដែងបន្ដពីក្រុមហ៊ុន XIAOMI ទេទើបច្បាស់ជាង ។

from: https://tnaot.com/km/m/detail/article/9713145