សត្វចម្លែក elasmosaur មានទម្ងន់ ១៥ តោនត្រូវបានគេរកឃើញថាវាមានជីវិតរស់នៅក្នុងសមុទ្រដោយមានមុនពេលដាយណូស័រផុតពូជ។
សត្វនេះគឺជាសត្វដែលត្រូវបានគេស្គាល់ច្រើនជាងគេបំផុតនៅក្នុងក្រុមសត្វល្មូនសមុទ្រនាសម័យបុរេប្រវត្តិនេះ។ វាបានចំណាយពេលជាច្រើនទសវត្សនៃការតស៊ូជាមួយនឹងអាកាសធាតុនៅលើកោះតូចមួយដែលស្ងាត់ហើយដាច់ចេញពីមហាសមុទ្រអង់តាក់ទិក។ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្របាន រកឃើញ លលាដ៍ក្បាលរបស់សត្វនេះដែលត្រូវបានគេស្គាល់ថាធ្ងន់ជាងគេបំផុតដែលជាសត្វល្មូនក្នុងទឹកបុរាណដែលហែលទឹកសមុទ្រនៃសម័យ Cretaceous រួមជាមួយនឹងដាយណូស័រផ្សេងៗទៀត។សត្វនេះអាចមានទំងន់ដល់ទៅ ១៥ តោនហើយឥលូវនេះវាគឺជាផ្នែកមួយនៃផូស៊ីលសត្វល្មូនបុរាណពេញលេញបំផុតដែលត្រូវបានរកឃើញនៅអង់តាក់ទិក។
Elasmosaurs បង្កើតជាក្រុមគ្រួសារនៃ plesiosaurs ដែលតំណាងឲ្យសត្វសមុទ្រធំៗមួយចំនួននៃ Cretaceous ។ ពួកគេប៉ាន់ប្រមាណថា Elasmosaurs ដែលមិនទាន់ត្រូវបានគេបញ្ចេញឈ្មោះមានទម្ងន់ពី ១១,៨ តោនទៅ ១៤,៨ តោនជាមួយនឹងប្រវែងក្បាលដល់កន្ទុយជិត ៤០ ហ្វីត។
( តើដាយណូស័រពិតជាត្រូវបាត់បង់ជីវិតព្រោះតែអាចម៍ផ្កាយធ្លាក់នោះមែនទេ? នេះគឺជាការវិភាគពីវិទ្យាសាស្ត្រ )៕ ដោយ៖ Orchid