ក្រុមអ្នកជីវវិទូសមុទ្រកំពុងរៀបចំផែនការជួយសង្គ្រោះត្រីបាឡែនប្រមាណ ២៧០ ក្បាលដែលជាប់នៅលើឆ្នេរដាច់ស្រយាលមួយ ខាងលិចនៃកោះតាសម៉ានីរបស់ប្រទេសអូស្ត្រាលីកាល។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា យ៉ាងតិចបាឡែន ២៥ ក្បាលងាប់លើឆ្នេរ។ ត្រីបាឡែន pilot (បាឡែនដែលស៊ីត្រីជាអាហារ មិនប៉ះពាល់មនុស្សឡើយ) ដែលលូតលាស់ប្រវែង ៧ ម៉ែត្រ (២៣ ហ្វីត) ហើយអាចមានទម្ងន់រហូតដល់ទៅ ៣ តោន។
លោក Nic Deka អ្នកគ្រប់គ្រងប្រចាំតំបន់ Tasmania Parks and Wildlife បាននិយាយថា៖ «នេះមិនមែនជារឿងចម្លែកនៅ Tasmania ទេ គ្រាន់តែវាកម្រនឹងកើតមាន ហើយយ៉ាងហោចណាស់ ១០ ឆ្នាំមានម្តង ។
ក្រុមអ្នកជួយសង្គ្រោះជំនាញ បានមកកាន់ទីតាំងផ្ទាល់ហើយ ដើម្បីវាយតម្លៃស្ថានភាពសង្គ្រោះ។ ពួកគេរំពឹងថា នឹងប្រមូលផ្តុំគ្នាទាន់ពេលវេលាដើម្បីពិភាក្សាពីយុទ្ធសាស្ត្រជួយសង្គ្រោះ មុនពេលមេឃងងឹត។
ជាមធ្យមរៀងរាល់ពីរឬបីសប្តាហ៍ តែងតែរបាយការណ៍ពីការជាប់គាំងរបស់ត្រីដូហ្វីន និងត្រីបាឡែននៅតាសម៉ានី៕