
ការព្រមព្រៀងរបស់កំពូលកីឡាករលេងកាចមិនខ្លាចអ្នកណាកំពុងតែប្រកៀកនឹងរួចរាល់ជាស្ថាពរហើយ។
ការផ្ទេររបស់ខ្សែបម្រើ Arturo Vidal បានដំណើរការ៩៩.៩៩%ហើយ បងធំកាងក្រុមរូបនេះបានធ្វើដំណើរទៅដល់ប្រទេសអុីតាលីដើម្បីចុះហត្ថលេខាជាមួយក្លឹប Inter Milan រួចរាល់ហើយ ។
គួរបញ្ជាក់ដែរថាក្លឹប Barcelona បានលក់កីឡាករលេងកាច Vidal ក្នុងតម្លៃ១លានយ៉ូរ៉ូទៅកាន់លីគអីតាលី កត់សម្គាល់ដែរថាកីឡាកររូបនេះមានទំនាក់ទំនងល្អជាមួយ Suarez និង Messi ផងដែរមិនតែប៉ុណ្ណោះពួកគាត់គេសុទ្ធសឹងបានផ្ញើសារលាគ្នានិងជូនពរទៅកាន់ Vidal តាមរយៈបណ្តាញសង្គមផងដែរ ៕