ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា៖ការគោរពបូជាចំពោះមាតាបិតាជាមង្គលដ៏ឧត្តមឯអ្នកសម្លាប់មាតាបិតាមានទុក្ខាដូចខាងក្រោម។
កាលពីព្រេងនាយមានគ្រួសារមួយមានតែម្តាយនិងកូនកំលោះម្នាក់ថ្ងៃមួយកូនប្រុសនោះចង់ទៅដើរលេងតាមសមុទ្រតែម្តាយមិនឱ្យកូនទៅទេព្រោះទឹកសមុទ្រវាលធំល្វឹងល្វើយគ្មានកោះត្រើយខ្លាចកូនមានគ្រោះថ្នាក់អន្តរាយតែកូនមិនស្ដាប់ម្តាយឡើយពេលកូនចេញទៅម្តាយបានឈរបាំងមុខកូន កូនក៏រុញបោកម្តាយដួលស្លាប់ហើយផ្លោះសពម្តាយចេញទៅនៅពេលបុរសដែលរុញម្តាយស្លាប់នោះឡើងជិះសំពៅ សំពៅក៏គឿនទៅមុខមិនរួចម្ចាស់សំពៅដឹងថាមានមនុស្សចង្រៃឡើងជិះក៏បញ្ជាឱ្យមនុស្សទាំងអស់ចុះពីសំពៅហើយឱ្យឡើងវិញម្តងមួយៗក្រោយពីម្ចាស់សំពៅពិសោធន៍ដឹងថាបុរសដែលបានរុញម្តាយឱ្យស្លាប់គឺជាមនុស្សចង្រៃទើបម្ចាស់សំពៅមិនឱ្យបុរសនោះរួមដំណើរជាមួយទេ។
បុរសដែលសម្លាប់ម្តាយនោះបានធ្វើដំណើរក្បែរមាត់សមុទ្រស្រាប់តែជួបនិងនរកកំពុងតែទូលរការដែកវិលខួងក្បាលឈាមហូរជោកខ្លួនតែបុរសសម្លាប់ម្តាយនោះបែរជាឃើញគេទូលភួងផ្កាដ៏ស្រស់ស្អាតទៅវិញក៏តាមសុំគេជាច្រើនដងរហូតគេឱ្យទូលពេលបានទូលហើយក៏ស្រែកទ្រហោយំដកវិញក៏មិនរួចឈាមហូរជោកខ្លួននរកនោះក៏ប្រាប់បុរសនោះថាអកុសលកម្មដែលអ្នកបានសាងមកដល់ហើយសូមអ្នកទទួលចុះ៕
ដោយ៖ វុធ ប៊ុនណា