Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជីវកម្មតាមមាត់ស្ទឹងបឹងបួរ ត្រូវផ្អាកបន្ទាន់ បើមិនចង់មានគ្រោះថ្នាក់ដោយទឹកជំនន់

បាត់ដំបង៖ ទឹកជំនន់បង្កដោយទឹកភ្លៀង អាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាហេតុបង្កឲ្យបណ្តាស្ទឹង បឹងបួរ នឹងមានការឡើងកម្ពស់ទឹកកាន់តែខ្លាំង អាចបង្កជាគ្រោះថ្នាក់ ពិសេសតំបន់ទេសចរ ឬរមណីយដ្ឋានស្ថិតនៅតែតំបន់មានទឹកហូរខ្លាំង។

ដើម្បីធានាសុវត្ថិភាព អាចកើតឡើងដោយសារគ្រោះធម្មជាតិ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យម្ចាស់រមណីយដ្ឋាននៅតាមតំបន់ជ្រោះ ជ្រលងភ្នំ ដងស្ទឹង បឹងបួរ ឲ្យផ្អាកដំណើរការបណ្តោះអាសន្នជាបន្ទាន់ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី ដើម្បីចៀសវាងគ្រោះថ្នាក់ អាចកើតឡើងជាយថាហេតុ។ នេះបើតាមការជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងកាលពីម្សិលមិញ។

ការជូនដំណឹងនេះ ធ្វើឡើងក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខ្យល់ម៉ូសុងនិរតី បានបង្កើនល្បឿន​លឿន​បក់មកលើប្រទេសកម្ពុជា ទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបនៅលើសមុទ្រប៉ាស៊ីហ្វិក ដែលវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាប និងបណ្ដាលឲ្យកើតមានព្យុះមួយឈ្មោះ«នូល»ចាប់ពីថ្ងៃទី២០កញ្ញា ឆ្នាំ ២០២០ ធ្វើឲ្យខេត្តមួយចំនួន នៅតាមតំបន់មាត់សមុទ្រប្រឈមខ្លាំងនឹងជំនន់ទឹកភ្លៀង ហើយទន្លេមេគង្គនឹងឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្ត បានព្រមានថា បើម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតំបន់ជ្រោះជ្រលងភ្នំ ដងស្ទឹង បឹងបួរណា ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕ ដោយ៖ ទួន សុផល

from: https://tnaot.com/km/m/detail/article/9712644