របៀបធ្វើភ្លាក្ដាមសេះដែលមានរសជាតិហិរប្រៃជូរអែមឆ្ងាញ់ ហើយវាពិតជាងាយស្រួលក្នុងការធ្វើ។🦀🦀🦀
គ្រឿងផ្សំ៖
-1 ក្ដាមសេះ (បកលាងទឹកអោយស្អាត កាត់ជាពីរ ពុះជាចំរៀកតូចៗ ល្មម )
-2 ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកត្រាំទឹកកកបន្តិច អោយបន្លែរវាស្រួយ )
-3 ម្ទេសប្លោកលឿង ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយបន្លែវាស្រួយ )
-4 ម្ទេសប្លោកខៀវ ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
-5 ខ្ទឹមបារាំង ( បកសំបកចេញយកទៅលាងទឹកអោយស្អាត រួចហាន់ជាសសៃៗ តូចៗ យកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
-6 ជីរអង្កាម ឬក៏ជីរគ្រប់មុខក៏បាន ( បេះអោយស្អាតរួចយកទៅលាងទឹក )
-7 សាឡាត់ ( បេះអោយស្អាតយកទៅលាងទឹក ទុកទ្រនាប់ក្រោមចានភ្លា )
-8 ខ្ទឹមស . ខ្ទឹមក្រហម. ម្ទេស. ( បីមុខនឹងចិញ្ច្រាំអោយម៉ត់ចូលគ្នា )
-9 ជីរវាន់ស៊ុយ. ជីរណា. ស្លឹកខ្ទឹម ( បីមុខនឹងលាងទឹកអោយស្អាត កាត់ជាកង់ៗ )
-10 ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
-11 ស្ករស
-12 ទឹកត្រី
-13 អំបិល
-14 បីចេង
វិធីធ្វើ៖
-យកចានធំមួយ ចាក់ខ្ទឹមស .ខ្ទឹមក្រហម. ម្ទេសចិញ្ច្រាំចូលលាយ ស្ករស អំបិល បីចេង ទឹកត្រី ទឹកក្រូចឆ្មារ ចូលភ្លក់រស់ជាតិល្មមតាមចំណូលចិត្ត គ្រួសារ និមួយៗ
រួចចាក់ ក្តាមចូលច្របល់ អោយសព្វបន្តិច ដាក់បន្លែរ ដែលយកទៅត្រាំទឹកកក នោះចូល ដាក់ជីរណា ជីរវាន់ស៊ុយ ស្លឹកខ្ទឹម ជីរគ្រប់មុខ ឬជីរអង្កាម ចូលច្របល់អោយសព្វទុកមួយអន្លេីរ
-យកចានមួយរៀប សាឡាត់ដាក់ពីរលេីចានរួចដូសភ្លាក្ដាមមកចាក់ពីរជាការស្រេច។
ប្រភព ៖ ផ្ទះមុខម្ហូប