Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស៊ូ យ៉ាទី បង្ហើបពីបុរសម្នាក់ ដែលរួមចំណែកជួយខ្លួនក្នុងអាជីពបាល់ទាត់

អ្នកចាំទីដៃស្អិតរបស់ក្រុមណាហ្គាវើល កីឡាករ ស៊ូ យ៉ាទី បាននិយាយថា លោក សួង ភីរម្យ គឺជាបុគ្គលម្នាក់ដែលបានជួយរូបគេក្នុងការបណ្ដុះបណ្ដាលហ្វឹកហាត់ រហូតក្លាយខ្លួនជាអ្នកចាំទីដ៏ខ្លាំងម្នាក់មកទល់ពេលបច្ចុប្បន្ន។

លោក សួង ភារម្យ បានហ្វឹកហាត់យ៉ាទី អំឡុងពេលលេងឲ្យក្លឹបក្រសួងការពារជជាតិ (បច្ចុប្បន្នសមាគមនបាល់ទាត់កងយោធពលខេមរភូមិន្ទ) ចន្លោះពីឆ្នាំ២០០៧ ដល់២០១៣។

ថ្លែងប្រាប់គេហទំព័រ CNCC កីឡាករមានដើមកំណើតក្នុងរាជធានីភ្នំពេញ បាននិយាយថា៖ «ខ្ញុំចេះចាប់បាល់ និងទទួលបានបទពិសោធច្រើនពីគាត់ (លោក សួង ភីរម្យ)។ គាត់ដូចជាឪពុកទីពីររបស់ខ្ញុំ បង្ហាត់ខ្ញុំឲ្យចេះលេងបាល់ ចាប់បាល់។

គាត់ហាត់ខ្លាំងណាស់ អ្នកល្មមៗនៅជាមួយគាត់បានតែមួយអាទិត្យអីរត់ចោលហើយ តែបើទ្រាំបាន ចេញមកដឹងតែល្អ។ ពីមុនមកខ្ញុំមានចេះអី! គាត់អ្នកបង្ហាត់ ផ្ដល់ចំណេះដឹង និងបំពេញចំណុចខ្វះខាតទាំងអស់»។

«រឿងហាត់ជាមួយគាត់ចាំមិនភ្លេចសោះ គឺហាត់ខ្លាំង ដូចពេលមានភ្លៀង អ៊ីចឹង គាត់ដាក់បាល់ពីរកញ្ច្រែង បីកញ្ច្រែង ទាត់ឲ្យលោតពេញបែកភក់ពេញហ្នឹង ដល់ព្រឹកស្អែកឲ្យរត់១៥ជុំ ២០ជុំ ដល់ស្អែកឡើង ឈឺព្យួរសេរ៉ូម គ្រុនពោះវៀន» យ៉ាទី បន្ថែម៕

ប្រភព៖ CNCC

from: https://tnaot.com/km/m/detail/article/9712560