Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហួសចិត្ត សង្សារវាយប៉ោងមុខប៉ុណ្ណឹងហើយ ខាងស្រីនៅតែស្រលាញ់និងបោះពាក្យសម្តីបែបនេះទៀត

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានករណីផ្ទុះអំពើហិង្សាមួយបានកើតឡើងលើនារីម្នាក់ ដែលស្រលាញ់គ្នាជាមួយសង្សាររាប់ឆ្នាំហើយ តែបែរជាសង្សារខាងប្រុស វាយនាងឡើងប៉ោងមុខប៉ោងមាត់ទៅវិញ។

យ៉ាងណាមិញ សមត្ថកិច្ចបានចាប់ខ្លួនជនបង្កដែលជាសង្សារប្រុសនោះយកទៅដាក់ទោសតាមផ្លូវច្បាប់ហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការហួសចិត្តនោះ គឺត្រង់ថាជនរងគ្រោះ​ឈ្មោះ នួន គឹមឡាង បានបង្ហោះសារមួយដោយរៀបរាប់ថា៖​ “បងធ្លាប់សន្យាថាឈប់វៃអូន បងសន្យាថាមើលថែអូន បងធ្វើអត់បាន អូនសុំទោស សង្ឃឹមថាបងនឹងកែខ្លួន។”

បើមើលតាមសារនេះអាចសបញ្ជាក់បានថា បើទោះបីជាខាងប្រុសបានវាយខាងស្រីឡើងប៉ោងមុខប៉ោងមាត់ប៉ុណ្ណឹងក្តី ក៏ខាងស្រីនៅតែមានចិត្តស្រលាញ់និងអាណិតសង្សារខ្លួនជានិច្ច។

ជុំវិញរឿងនេះ មហាជនជាច្រើនក៏មានការប្រតិកម្មខ្លាំងចំពោះរឿងមួយនេះដែរ ថាមិនគួរណាឡើយខាងប្រុសទៅវាយខាងស្រីបែបនេះសោះ ហើយវាក៏ជាមេរៀនសម្រាប់នារីគ្រប់រូប ថាមុននឹងស្រលាញ់បុរសណាម្នាក់ គួរណាត្រូវជ្រើសរើស មនុស្សល្អ ដែលមានការទទួលខុសត្រូវខ្ពស់ ទើបអាចផ្តល់សុភមង្គលដល់ខ្លួនបាន៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9712392