ក្រុមហ៊ុនទាំង២នេះគឺសុទ្ធតែមានជំនាញក្នុងការផលិត UI និង UX ពូកែជាងគេ ប៉ុន្ដែទាំង ២ ក្រុមហ៊ុននេះសុទ្ធតែមានគំនិតខុសគ្នាក្នុងការរចនា និងផលិតផលិតផលរបស់ខ្លួន ហើយប្រហែលជាមានអ្នកមិនទាន់ច្បាស់អំពីក្រុមហ៊ុនទាំងនេះ ដូចនេះហើយយើងបានលើក១០ចំនុចដើម្បីយកមកជជែកប្រាប់អ្នករាល់គ្នាឲ្យកាន់តែស្គាល់ក្រុមហ៊ុនទាំង២នេះ។
1,ការសម្រេចយុទ្ធសាស្រ្ដ
Google:រចនាអ្វីដែលអ្នកប្រើប្រាស់ចង់បាន
Apple:រចនាអ្វីដែលពួកគេគិតថាអ្នកប្រើប្រាស់ត្រូវការ
2,បង្កើតផលិតផល
Google:Development គឺសំខាន់ជាង Research
Apple:Research គឺសំខាន់ជាង Development
3,View of consistency
Google:ផ្ដោកសំខាន់លើការមើល
Apple:ផ្ដោកសំខាន់លើការប្រើប្រាស់
4,ការផ្សព្វផ្សាយផលិតផល
Google:ផ្សព្វផ្សាយព័ត៌មានហើយដាក់វីដេអូបង្ហាញ
Apple:គ្មាន
5,ការប្រែប្រួលនៃការរចនា
Google:ធ្វើការរចនាម៉ូតថ្មី
Apple:មិនងាយធ្វើការប្រែប្រួលការរចនា
6,ភាពឯកជនរបស់អ្នកប្រើប្រាស់
Google:ធ្វើជាការពារសុវត្ថិភាពអ្នកប្រើប្រាស់
Apple:ការពារអ្នកសុវត្ថិភាពអ្នកប្រើប្រាស់ពិតប្រាកដ
7,មូលដ្ឋានអ្នកប្រើប្រាស់
Google:អ្នកប្រើប្រាស់ច្រើនហើយទូលាយ
Apple:អ្នកប្រើប្រាស់មានកំណត់
8,ភាពនៃការដឹកនាំ
Google:ស្លាក់ឈឺបែកមេឃច្រើន
Apple:ស្លាក់ឈឺរបៀបប្រមូលផ្ដុំដោយបែងចែកថ្នាក់ច្បាស់លាស់
9,ប្រព័ន្ធអេកូឡូស៊ី
Google:បើកចំហ
Apple:ផ្តាច់មុខ
10,យុទ្ធសាស្រ្ដចូលទៅទីផ្សារ(UI)
Google:ប្រមូលផ្ដុំ និងការផ្សព្វផ្សាយ
Apple:រក្សាអ្វីដែលមាននាពេលបច្ចុប្បន្ន
+ សង្ខេបពី Apple :
នៅពេល iPhone ជំនាន់ដំបូងគេបានចេញជារូបរាងលើទីផ្សារ មានអ្នកសារព័ត៌មានចេញផ្សាយរិះគន់អំពីអេក្រង់របស់ iPhone តូចពិបាកក្នុងការសរសេរអក្សរ ពេលនោះលោក Steve Jobs ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple បាននិយាយថា ម្រាមដៃរបស់អ្នកនឹងទំលាប់បន្ដិចម្ដងលើអេក្រង់បែបនេះ ។
នេះហើយគឺ Apple
ជាធម្មតា Apple ស្គាល់ចិត្ដអ្នកប្រើប្រាស់សឹងតែទាំងអស់ ព្រោះពួកគេបានចំណាយពេលវេលាច្រើនណាស់មកស្រាវជ្រាវលើអ្នកប្រើប្រាស់ជាច្រើន ទើបដើរដល់ជំហ៊ានសព្វថ្ងៃនេះ ។
ដោយសារយុទ្ធសាស្រ្ដនេះហើយបានជាធ្វើអោយ Apple រក្សានូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងគម្រោងមិនប្រែរយៈពេលយូរ ។
មើលតាមស្លាក់ឈឺរបស់ Apple យើងឃើញថា នេះអាចឲ្យអ្នកជំនាញខាងរចនាគ្រប់គ្រង់គុណភាពនៃផលិតផល ។
ទោះជាអាចផលិត និងរចនាចេញផលិតផលដែលអ្នកទាំងអ្នកគ្នារំពឹងចង់បានពិតមែន ប៉ុន្ដែយើងត្រូវចំណាយច្រើនណាស់ដើម្បីផ្ដោកទៅការផលិត។
តែអត្តចរិក“ខ្ញុំដឹងថាអ្នកចង់បានអ្វី”របស់ Apple ក៏មានពេលខ្លះធ្វើអោយអ្នកប្រើប្រាស់មិនចូលចិត្ដ ដែលវាជាហេតុធ្វើអោយកំណើនរបស់អ្នកប្រើប្រាស់នៅមានកំណត់ សឹងតែមានពេលខ្លះធ្វើអោយអ្នកប្រើប្រាស់ស្អប់ Apple ទៀតផង ។
ឧទាហរណ៍ថា៖ អ្នកប្រើប្រាស់ខ្លះចូលចិត្ដប្រើទូរសព្ទមានប៊ូតុងចុចច្រើនជាង។
+ សង្ខេបពី Google :
រីឯ Google វិញគឺផ្ដោកសំខាន់ទទួលបានផលពីអ្នកប្រើប្រាស់វិញ។
ពួកគេតែងចូលចិត្ដជំរុញគម្រោងបើកចំហរនេះ ហើយក៏ផ្ដោកសំខានពីការទទួលបានការឆ្លើយតបពីបណ្ដាញសង្គមវិញ ព្រោះនេះហើយដែលអាចធ្វើអោយផលិតផលរបស់ Google បែកមេឃសាខាបានច្រើនប្រភេទ ព្រមទាំងទាកទាញ់អ្នកប្រើប្រាស់បានច្រើន។
ដោយសារតែមានមុខងារជាច្រើនគឺអាចធ្វើអោយវាចេញជារូបរាងនៅក្នុងប្រភេទទូរសព្ទ Android OS ហើយពិបាកធ្វើឲ្យដំណើរការជាមួយ IOS របស់ Apple ។
ប៉ុន្ដែមិនប្រាកដច្បាស់ថាអ្នកប្រើប្រាស់ទាំងអស់សុទ្ធតែច្បាស់ថាខ្លួនចង់បានអ្វី តើអ្នកនៅចាំកាលឆ្នាំ ២០១៣ ទេ ពេលនោះ Google បានចេញគម្រោងផ្គុំទូរសព្ទដែលខ្លួនចង់បាន ( Google Modular Mobile Phone Project ) ទោះជាគម្រោងនេះធ្វើបានល្អពិតមែន តែចុងក្រោយក៏នៅតែបរិជ័យដូចគ្នា ។
ព្រោះដោយសារបើយើងពឹងតែទៅលើការឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់ពេកក៏មិនមែនជាវិធីល្អបំផុតនោះដែរ ។
ទោះជាការផលិតរចនាផលិតផលគឺមិនអាចឃ្លាតឆ្ងាយពីមតិអ្នកប្រើប្រាស់ ប៉ុន្ដែក៏មិនមែនអោយអ្នកប្រើប្រាស់មកសម្រេចការរចនាផលិតផលនោះទេ វិធីដែលល្អបំផុតគឺសង្កេតមើលការប្រើប្រាស់របស់អ្នកប្រើប្រាស់ទូទៅ ហើយយើងទៅស្វែងយល់ពីអ្នកប្រើប្រាស់វិញថាគាត់ចង់បានអ្វី។
អ្វីដែលល្អរបស់ Google គឺពួកគេមានល្បឿនលឿនក្នុងការបង្កើត ហើយនៅពេលដែលជួបនឹងបញ្ហាក៏ធ្វើការផ្លាស់ប្ដូរគោលដៅផលិតផលបានលឿនដែល ។