Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man City នៅតែបន្តចិញ្ចឹមចិត្តចង់បានខ្សែការពារ Koulibaly ពីក្លិប Napoli

ក្លិបបាល់ទាត់ Manchester City នៅតែបន្តចិញ្ចឹមចិត្តចង់បានខ្សែការពារ Kalidou Koulibaly ពីក្លិប Napoli។ ក្លិបរបស់លោក Pep Guardiola ចង់បានការពង្រឹងផ្នែកការពារហើយខ្សែការពារកណ្តាលរបស់ Napoli គឺកីឡាករ Koulibaly កំពុងស្ថិតក្នុងការចង់បានពីសំណាក់គ្រូបង្វឹករូបនេះដដែល បើទោះបីជាក្លិប Napoli ធ្លាប់បានបដិសេធសំណើម្តងរួចក៏ដោយ។

បើយោងតាមលោក Fabrizio Romano ដែលជាអ្នកកាសែតមានឈ្មោះល្បីល្បាញខាងវិភាគកីឡា បានឱ្យដឹងថាក្លិប Manchester City នៅតែកំពុងពិភាក្សាជាមួយនឹង Napoli ដើម្បីស្នើសុំចុះហត្ថលេខាលើខ្សែការពារ Koulibaly ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

យ៉ាងណាមិញ Man City នឹងត្រូវប្រជែងជាមួយក្លិប Paris Saint-Germain ផងដែរ ដែលកំពុងចង់បានខ្សែការពាររូបនេះដូចគ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9712180