ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី ២៩ខែកក្កដាឆ្នាំ ២០២០ នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនដឹកដីបុកជាមួយម៉ូតូសង់សេ១២៥បណ្ដាលឲ្យស្លាប់បីនាក់ស្លាប់នៅនឹងកន្លែងកើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បើតាមការអោយដឹងពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ 1F-5029បើកបរដោយបុរសម្នាក់រួមដំណើរគ្នាពីនាក់ ទៀតធ្វើដំណើរបញ្ច្រាស់ទិសគ្នា
ពីត្បូងទៅជើង បានវ៉ាជែងរថយន្តធុនតូច ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពណ៌ ស ពាក់ស្លាកលេខ រតនគីរី 3A- 0077 បណ្ដាលអោយស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្តចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលបាត់។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១មាន ឈ្មោះ អោក សៅ ហៅ(ម៉ាប់) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្លាប់ទី២ឈ្មោះ សន សុខខឿន ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំមួយគ្នា (ស្លាប់)ទី៣ ឈ្មោះ ស៊ិន សុខខេន ភេទស្រី អាយុ២៧ ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ទាំងបីនាក់។
ក្រោយកើតហេតុនគរបាលចរាចរណ៍អធិការស្រុកត្បូងឃ្មុំ បានរវាស់វែង រឹបអូសរថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះទាំង៣នាក់សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ផេង ភាព