Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

និស្សិតខ្មែរនៅរុស្ស៉ីម្នាក់ទៀតហើយ រកឃើញឆ្លងជំងឺកូវីដ ១៩

ស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៉ី បានឲ្យដឹងថា និស្សិតខ្មែរម្នាក់ដែលកំពុងសិក្សានៅប្រទេសរុស្ស៉ី បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមលិខិតជូនដំណឹងរបស់ស្ថានទូត ចេញផ្សាយ​កាល​ពី​ចុងសប្តាហ៍​កន្លងទៅ។

បច្ចុប្បន្ននិស្សិតខ្មែររូបនេះ កំពុងសម្រាកព្យាបាល និងតាមដានសុខភាពបន្តដោយវេជ្ជបណ្ឌិតរុស្ស៉ី។

ស្ថានទូតខ្មែរប្រចាំប្រទេសរុស្ស៊ី បានអំពាវនាវដល់ពលរដ្ឋ សិស្សនិស្សិត និងសិក្ខាកាមយោធាខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសរុស្ស៉ី ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធររុស្ស៉ី ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

យោងតាមគេហទំព័រ Worldometers ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញានេះថា ប្រទេសរុស្ស៉ីមានអ្នកឆ្លងជំងឺកូវីដ ១៩ កើនឡើងជាង ១លាននាក់ និងមានអ្នកឆ្លងជិត ៦ពាន់ករណី រៀងរាល់ថ្ងៃ៕ ដោយ៖ ទួន សុផ

from: https://tnaot.com/km/m/detail/article/9712063