Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Vidal បានទៅដល់ទីក្រុង Milan ហើយ ដើម្បីធ្វើការចុះហត្ថលេខាជាមួយក្លិប Inter

ខ្សែបម្រើ Arturo Vidal បានមកដល់ទីក្រុង Milan មុនពេលដែលការផ្ទេរពីក្លិប Barcelona ទៅ Inter ប្រកាសជាផ្លូវការ។

កីឡាករសញ្ជាតិឈីលីរូបនេះ ធ្លាប់ធ្វើការជាមួយគ្រូបង្វឹក Inter លោក Antonio Conte កាលពីនៅក្លិប Juventus ក្នុងរយៈពេល ២ រដូវកាល។ Vidal បានបង្ហាញខ្លួន ៤៣ ដងសម្រាប់ Barca កាលពីរដូវកាលមុន ប៉ុន្តែនៅរដូវកាលនេះចាប់តាំងពីគ្រូបង្វឹកថ្មី Barca គឺលោក Ronald Koeman ចូលមកដឹកនាំមក លោកមិនបានជ្រើសរើសខ្សែបម្រើខាងលើទៅក្នុងប្រព័ន្ធលេងរបស់ខ្លួននោះទេ ដោយចង់ឱ្យចាកចេញដូចជា Ivan Rakitic និង Arthur។

យ៉ាងណាមិញ តាមរបាយការណ៍បានឱ្យដឹងថា Inter នឹងត្រូវចំណាយប្រាក់ ១ លានផោន លើការផ្ទេរកីឡាករវ័យ ៣៣ ឆ្នាំ រូបនេះ ហើយការផ្ទេរនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ជាផ្លូវការនៅថ្ងៃច័ន្ទនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9711934