Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្វែងយល់អំពីទ្រអ៊ូ

សួស្តីជាថ្មីជាមួយទំព័រ វីយូឡុង បែបខ្មែរ ដោយថ្ងៃនេះយើងនឹងមកស្វែងយល់ខ្លះៗពីឧបករណ៍ទ្រអ៊ូរបស់ខ្មែរយើង។ ក្រៅពីទ្រខ្សែបីយើងមានទ្រខ្សែ២នៅដូចជា ៖ ទ្រអ៊ូ (វង់ភ្លេងមហោរី) ទ្រអ៊ូចំហៀង (វង់ភ្លេងបាសាក់) ទ្រធំ ទ្រសោធំ ទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ ។

ទ្រទាំងអស់នេះមានខ្សែសំនៀង២ ខ្សែតូចឈ្មោះខ្សែឯក ខ្សែធំឈ្មោះខ្សែគ ។ មានព្រលួត២សម្រាប់រឹតខ្សែសំនៀង ។ មានខ្សែក ដូចគ្នាសម្រាប់ចងខ្សែសំនៀងទាំង២ឱ្យកៀកទៅនឹងដងត្រង់ក្រោម ព្រលួត ដើម្បីងាយស្រួលក្នុងការប្រើម្រាមដៃចុចលើខ្សែ ។ មានយ៉ង ប្រហាក់ប្រហែលគ្នាដាក់លើសន្ទះដើម្បីទ្រខ្សែសំនៀងឱ្យផុតពីគែម បំពង់សំនៀង ។ ពួកទ្របែបនេះត្រូវដាក់ខ្សែឆាកក្នុងចន្លោះខ្សែសំនៀងទាំង២ មិនដាក់ក្រៅដូចឆាកទ្រខ្មែរទេ ។ ខ្សែឆាកធ្វើ អំពីសំណុំសរសៃសូត្រ សំណុំជក់ត្នោត សំណុំកន្ទុយសេះ ឬសំណុំសរសៃធាងម្នាស់ កាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្ននេះ គេយកសំណុំសរសៃជ័រនីឡុងឆ្មារៗមកប្រើជំនួសវិញ ។ គេយកជ័រឈើស្រល់មករូតចុះឡើងលើខ្សែឆាកដើម្បីឱ្យខ្សែឆាកជាប់ ជិតស្អិតងាយនឹងទាញសំនៀងចេញពីខ្សែទាំងពីរ ។ ខ្សែសំនៀង សម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្ននេះ គេប្រើខ្សែលោហធាតុជំនួសវិញ ។ ដង និងព្រលួតច្រើនតែយកឈើរឹងមកធ្វើ ដូចជា ឈើនាងនួន ឈើខ្មៅ ឈើគ្រញូង ។

ចំណែកឯបំពង់សំនៀងគេយក ៖

ចំពោះទ្រអ៊ូមហោរី គេយកត្រឡោកដូងធំៗ មានរាងដូចក្បាលដំរីមកធ្វើ យកស្បែកពស់មកពាសធ្វើជាសន្ទះ ។

ចំពោះទ្រអ៊ូចំហៀង គេយកត្រឡោកដូងធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។

ចំពោះទ្រធំ កាលពីសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។

ចំពោះទ្រសោធំ គេយកស្នូកអណ្ដើក ឬបំពង់ឫស្សីធុនធំល្មមមកធ្វើ បច្ចុប្បន្នធ្វើអំពីបំពង់ឈើ ។

ចំពោះទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ គេយកបំពង់ឫស្សីតូចល្មមមកធ្វើ ឥឡូវនេះគេក្រឡឹងលុងឈើល្អៗ ដូចជា ឈើនាងនួន ឈើបេង ឈើខ្មៅ ឈើគ្រញូង ឬភ្លុកដំរីធ្វើជាបំពង់ជំនួសវិញ ។ ពួកទ្រនេះគេយកស្បែកពស់មកពាសធ្វើជាសន្ទះ ។

ចំពោះទ្រមានខ្សែ២ ទាំងអស់នេះនៅពេលកូតម្ដងៗ គេប្រើគល់ម្រាមដៃសម្រាប់ចុចលើខ្សែសំនៀង មិនប្រើចុងម្រាមដៃដូចការកូតទ្ររបស់ជនជាតិចិនឡើយ ។

from: https://tnaot.com/km/m/detail/article/9711748