Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីគាំទ្រដល់រថយន្តឧស្ម័នអ៊ីដ្រូសែន

ក្រសួងហិរញ្ញវត្ថុបានរបស់ប្រទេសចិន បានដាក់ចេញនូវគោលនយោបាយថ្មីៗដើម្បីគាំទ្រដល់រថយន្តឧស្ម័នអ៊ីដ្រូសែន។ ដោយធ្វើការកែលម្អសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យានៃឧស្សាហកម្ម។

ប្រទេសចិនក៏ជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់រថយន្តថាមពលថ្មី (NEVs) ដែលរួមបញ្ចូលទាំងឡានអគ្គិសនី (ប្រភេទឡានសាកថ្ម មិនប្រើសាំង) ក៏ដូចជារថយន្តប្រភេទកូនកាត់ និងអ៊ីដ្រូសែនផងដែរ។

ដើម្បីគាំទ្រដល់អ្នកផលិត Neighborhood Electric Vehicle (NEV) តាមគោលការណ៍ថ្មីនេះ គឺផ្តល់ការឧបត្ថម្ភធនលើការលក់ និងការបង្កើតថ្មីនេះ។ ហើយតម្រូវឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងតំបន់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់លក្ខណៈស្តង់ដា និងគំរូអាជីវកម្មសម្រាប់ឧស្សាហកម្មប្រភេទនេះផងដែរ។

Neighborhood Electric Vehicle (NEV)

ស្របគ្នានេះដែរ រដ្ឋាភិបាលនិងក្រុមហ៊ុនក្នុងតំបន់ ចាំបាច់ត្រូវបង្ហាញថា គម្រោងរួមគ្នារបស់ពួកគេ រួ​មបញ្ចូលការបញ្ចុះថ្លៃលើប្រេងឥន្ធនៈអ៊ីដ្រូសែនផងដែរ។ ដើម្បីបង្កើនចំនួនស្ថានីយ៍សាកថាមពលអ៊ីដ្រូសែន និងកែលម្អបច្ចេកវិទ្យាដែលពាក់ព័ន្ធ។

ក្រសួងបានបន្តដែរថា អាជ្ញាធរនឹងចូលរួមគាំទ្រដល់គម្រោងការនេះ ដោយផ្តល់រង្វាន់លើការវាយតម្លៃដល់កន្លែងដែលចូលរួមលើវិស័យសំខាន់ៗនេះ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ប្រទេសចិនមានយានយន្តអ៊ីដ្រូសែនជាង ៧ពាន់គ្រឿង បើប្រៀបធៀបជាមួយរថយន្តអាគុយអគ្គិសនីនិងថាមពលកូនកាត់សុទ្ធជាង ៤ លានគ្រឿង។

ក្រោមគោលការណ៍នេះ ក្រុមហ៊ុនផលិតរថយន្តសកលរួមមាន Toyota Motor 7203.T និង Hyundai Motor 005380.KS បានប្រកាសរួចហើយនូវផែនការ ដាក់ឱ្យប្រើប្រាស់រថយន្តអ៊ីដ្រូសែនរួចហើយនៅក្នុងប្រទេសចិន៕

from: https://tnaot.com/km/m/detail/article/9711633