តើអ្នកធ្លាប់ដឹងខ្លះទេថាខ្លួនឯងមានចិត្តនិងបេះដូងប្រភេទណា? អ្នកខ្លះអាចនឹងដឹងពីខ្លួនឯងខ្លះរីឯអ្នកខ្លះវិញប្រហែលជាមិនទាន់ដឹងនោះទេ។ដូច្នេះចង់ដឹងរឿងនេះច្បាស់ មកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖
១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖បេះដូងរបស់អ្នកតែងមានជានិច្ចសម្រាប់មនុស្សដែលអ្នកស្រលាញ់ព្រោះអ្នកមានបេះដូងដ៏ធំធេងមួយ។ មនុស្សគ្រប់គ្នាដឹងថាអ្នកជាមនុស្សដែលមានទឹកចិត្តល្អគួរឲ្យរាប់អាន។
២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖មនុស្សជាច្រើនកោតសរសើរដោយសម្ងាត់នូវកម្លាំងដ៏អស្ចារ្យនៃបេះដូងរបស់អ្នក។ អ្នកមានបេះដូងដែលក្លាហានមិនងាយចុះចាញ់អ្នកណាទោះពេលខ្លះរងរបួសបន្តិចក៏អ្នកព្យាយាមព្យាបាលវាដោយខ្លួនឯងដែរ។
៣. ARIES (២១ មិនា ដល់ ១៨ មេសា)៖បេះដូងរបស់អ្នកគឺទន់ជ្រាយម្តងម្កាលដោយសារតែបទពិសោធនៃការឈឺចាប់កន្លងមកនិងការប្រមាថ។ ដោយសារតែធ្លាប់មានស្នាមបែបនេះទើបធ្វើឲ្យអ្នកដែលចង់បើកបេះដូងរបស់អ្នកដោយពិតប្រាកដគឺមានការលំបាកនិងចំណាយពេលយូរក្នុងការបើកចិត្តនិងបេះដូងរបស់អ្នក។
៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖បេះដូងរបស់អ្នកពេលនេះនៅតែរឹងរូសមិនចេះរាងចាលដោយសារតែអ្នកនៅតែផ្សារភ្ជាប់នឹងអតីតកាលហើយមិនទាន់ទទួលស្គាល់ការពិតថាគេបានចាកចេញទៅបាត់ហើយ។ អ្នកតែងរស់នៅក្នុងអតីកាលដោយហេតុនេះហើយវាធ្វើឲ្យរារាំងដល់បច្ចុប្បន្ននិងអនាគតរបស់អ្នក។
៥. GEMINI (២១ ឧសភា ដល់ ២០ មិថុនា)៖អ្វីដែលធ្វើឲ្យអ្នកឈឺចាប់កាលពីមុនវានៅតែបន្តនៅក្នុងចិត្តអ្នករហូតដល់សព្វថ្ងៃ អ្នកនៅតែទទួលរងសំពាធនៃអតីតកាលពីមុន។ នោះហើយជាមូលហេតុដែលវាពិបាកសម្រាប់អ្នកក្នុងការចូលរួមជាមួយអ្វីដែលថ្មីព្រោះបេះដូងរបស់អ្នកធ្ងន់ពេកមិនអាចកាត់ផ្តាច់បាន។
៦. CANCER (២១ មិថុនា ដល់ ២៣ កក្កដា)៖បេះដូងរបស់អ្នកមានភាពទន់ភ្លន់និងមានភាពរសើប។ ភាពត្រឹមត្រូវនិងការជឿទុកចិត្តគឺជារឿងសំខាន់បំផុតសម្រាប់អ្នកដូច្នេះហើយអ្នកតែងឈរលើអារម្មណ៍ត្រឹមត្រូវរបស់អ្នកជានិច្ចបើទោះបីជាគេងាយធ្វើឲ្យអ្នកសោកសៅនិងងាយរងគ្រោះក៏ដោយ។ អ្នកទទួលយកខ្លួនឯងហើយបង្ហាញខ្លួនដោយបើកចំហរទៅអ្នកដទៃប្រសិនបើអ្នកទុកចិត្តនរណាម្នាក់ទាំងស្រុង។
៧. LEO (២៤ កក្កដា ដល់ ២៣ សីហា)៖បេះដូងរបស់អ្នករឹងមាំនិងឯករាជ្យ។ អ្នកមិនងាយបង្ហាញពីភាពទន់ខ្សោយទៅឲ្យអ្នកណាម្នាក់បានដឹងឡើយ ធាតុពិតបេះដូងរបស់អ្នកក៏មានរបួសមិនតិចដែរ។ ប៉ុន្តែអ្នកតែងបន្លំខ្លួនធ្វើជាមិនអីគ្រប់ពេល។
៨. VIRGO (២៤ សីហា ដល់ ២៣ កញ្ញា)៖អ្នកមើលថែរបេះដូងដែលធ្លាប់តែមានភាពភ័យខ្លាចពីមុនមិនឲ្យវាឈឺចាប់តទៀត។ ព្រោះតែវាធ្លាប់ទទួលរងភាពភ័យខ្លាចនិងការឈឺចាប់ដូច្នេះហើយនេះជាមូលហេតុដែលអ្នកតែងពិនិត្យមើលឲ្យបានល្អិតល្អន់និងមិនបណ្តោយឲ្យរឿងទាំងនោះកើតឡើងម្តងទៀតឡើយ។
៩. LIBRA (២៤ កញ្ញា ដល់ ២៣ តុលា)៖បេះដូងរបស់អ្នកស្មោះត្រង់និងគួរឲ្យទុកចិត្តបាន។ អ្នកមិនងាយនឹងបោះបង់ចោលនរណាម្នាក់ហើយទៅមុខតែម្នាក់ឯងឡើយ។ អ្នកតស៊ូយ៉ាងស្វិតស្វាញដើម្បីអ្វីដែលអ្នកស្រលាញ់។ អ្នកធ្វើជាទីបង្អែកដ៏កក់ក្តៅដល់អ្នកដទៃ ហើយអ្នកក៏មិនដែលបោះបង់ក្តីសង្ឃឹមចោលងាយៗឡើយ។
១០. SCORPIO (២៤ តុលា ដល់ ២២ វិច្ឆិកា)៖បេះដូងរបស់អ្នកពេញដោយក្តីស្រលាញ់និងមិនខា្លចនឹងលះបង់។ មនុស្សដែលនៅក្បែរអ្នកតែងមានអារម្មណ៍ថាសុខស្រួលនិងកក់ក្តៅព្រោះអ្នកតែងផ្តល់ការស្រលាញ់ដែលចេញពីចិត្តពិត។ ធម្មជាតិរបស់អ្នកគឺការយកចិត្តទុកដាក់ ភាពអត់ធ្មត់និងការបញ្ចេញភាពកក់ក្តៅទៅឲ្យអ្នកដទៃ។
១១. SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)៖បេះដូងរបស់អ្នកស្ថិតក្នុងសភាពប្រេះស្រាំនៅឡើយ។ វាមានស្នាមរបួសនិងស្នាមប្រេះស្រាំដែលមិនទាន់បានព្យាបាលហើយអ្នកកាន់តែបន្ថែមបន្ទុកថ្មីដល់ខ្លួនឯងទៀត។ ដូច្នេះការផ្តល់ចិត្តនិងបេះដូងទៅឲ្យនរណាម្នាក់វាជារឿងដ៏គួរឲ្យភ័យខ្លាចបំផុតដោយអ្នកខ្លាចឈឺដូចមុន។
១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖អ្នកតែងតែមានបេះដូងមួយបម្រុងទុកសម្រាប់អ្នក មានន័យថាពេលមានបញ្ហាតែងមានមនុស្សម្នាក់ជួយស្អំបេះដូងអ្នកជានិច្ច។ ប៉ុន្តែត្រូវចាំថាកុំបើកទ្វារបេះដូងឆាប់រហ័សពេកត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់ជាទីបំផុតទើបបេះដូងអ្នកមិនងាយរងគ្រោះ៕ ដោយ៖ Orchid