ឧត្តមស្នងការលោក Thierry Breton បានបង្ហើបប្រាប់ទៅសារព័ត៌មាន Financial Times ក្នុងបទសំភាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា
សហភាពអឺរ៉ុបមើលទៅហាក់បីដូចជាកំពុងតែចង់ផ្ដល់អំណាចថ្មីដល់ខ្លួនឯងក្នុងការបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក។
ហើយលោកក៏បានបន្ថែមដែរថាអំណាចថ្មីដែលសហភាពអឺរ៉ុបកំពុងតែចង់បាននោះរួមមានវិធានាការដាក់ទណ្ឌកម្មដូចជា បង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្ដាច់ និងលក់ការប្រតិបត្តិការអឺរ៉ុបរបស់អាមេរិកឲ្យទៅសហភាពអឺរ៉ុប ប្រសិនបើឥទ្ធិពលទីផ្សាររបស់ពួកគេធំពេក។
ហើយបទពិន័យដ៏ធំមួយទៀតដែលកំពុងតែស្ថិតនៅក្នុងការពិចារណានោះគឺអឺរ៉ុបអាចមានសិទ្ធក្នុងការបញ្ឍប់ និងបណ្ដេញក្រុមហ៊ុនបច្ចេកវិទ្យាណាមួយចេញពីទីផ្សារអឺរ៉ុបបាន។ យោងតាមប្រសាសន៍លោក Breton វិធានការនេះប្រើចំពោះតែករណីធ្ងន់ធ្ងរប៉ុណ្ណោះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីរឿងនេះឲ្យបានច្បាស់លាស់នោះទេ។
ចំនែកលោកដូណាល់ ត្រាំ ក៏កំពុងតែជំរុញតាមរយៈបទបញ្ជាប្រតិបត្តិដែលគាត់បានចុះហត្ថលេខានៅខែឧសភា ក្នុងនោះធ្វើឲ្យការការពារផ្នែកច្បាប់ចុះខ្សោយចំពោះក្រុមហ៊ុនអ៊ីនធឺណេតដែលបច្ចុប្បន្នត្រូវបានផ្ដល់ក្រោមច្បាប់របស់អាមេរិកក្នុងមាត្រាទី២៣០។ មាត្រានេះនិយាយពីភាពប្រាស្រ័យទាក់ទងក្នុងឆ្នាំ ១៩៩៦ ស្ដីពីការទទួលខុសត្រូវចំពោះមាតិកាខុសច្បាប់ដែលបានបង្ហោះដោយអ្នកប្រើប្រាស់ និងផ្ដល់ឲ្យពួកគេនូវអំណាចទូលំទូលាយដើម្បីសម្របសម្រួលបញ្ហាទាំងនោះ។ (ប្រែសម្រួលដោយ៖ រីតា)