មីយ៉ាន់ម៉ា៖ ទីក្រុងយ៉ាំងហ្គោននៅប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍ថា ចំនួននៃអ្នកឆ្លងកូវីដ-១៩ កំពុងមានការកើនឡើងខ្លាំងរហូតឈានដល់ការបិទទ្វារទីក្រុងនេះទាំងស្រុង (lockdown)។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការបញ្ជាទិញទាំងអស់នៅក្នុងទីក្រុងយ៉ាំងហ្គូននឹងមានការរិតបន្តឹង ខណៈដែលប្រជាជនត្រូវធ្វើការនៅក្នុងផ្ទះ រីឯសាលារៀនក៏ត្រូវបានបិទទ្វារផងដែរ។
ក្រសួងសុខាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសមួយថា កាលពីថ្ងៃអាទិត្យមានអាត្រានៃការឆ្លងកូវីដ-១៩ ថ្មី បានកើនឡើងដល់ ៦៧១ ដែលភាគច្រើនកើតឡើងនៅក្នុងទីក្រុងយ៉ាំងហ្គោនតែម្តង។
គួរឱ្យដឹងដែរថា រហូតមកដល់ពេលនេះប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងចំនួន ៥.៥៤១ ករណី និងមានអ្នកស្លាប់ចំនួន ៩២ នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ CNA