Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួង​ចាត់​ទុក​ខេត្តបាត់ដំបង មាន​​​​ភ្ញៀវ​មក​កម្សាន្ត​ច្រើន​ជាង​គេ

ខេត្តបាត់ដំបង​៖ ភ្ញៀវ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​យ៉ាងតិច​ជាង​១៣៤.៤០០​នាក់ បាន​មក​ស្នាក់​នៅ និងបាន​ធ្វើ​ដំណើរ​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបាត់ដំបង ក្នុង​រយៈពេល​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។ នេះ​បើ​តាម​របាយ​ការ​ណ៏​បូក​សរុប​របស់​ក្រសួង​ទេសចរ​ណ​។ ហើយ​ចំនួន​នេះ​ ​គឺជា​ការ​កើនឡើង​លើស​ពី​តាម​បណ្ដា​ខេត្ត​នានា និងរាជធានី បើ​ប្រៀបធៀប​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

របាយ​ការ​ណ៍​របស់​ក្រសួង​ទេសចរ​ណ៍ សម្រាប់​រយៈពេល​៣​ថ្ងៃ​ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​១៨ កញ្ញា ២០២០ បាន​បង្ហាញ​អំពីតួលេខ​ជាក់​លាក់នៃ​ចំនួន​ភ្ញៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​កំសាន្ត​តាម​បណ្ដា​ខេត្ត​នានា និងរាជធានីនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។ បើ​តាម​របាយ​ការ​ណ៍​នេះ ក្នុង​ចំណោម​២៥​ខេត្ត-​រាជធានី ក្រសួង​បាន​ចាត់​ទុកខេត្តបាត់ដំបង មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​ច្រើន​ជាងគេ​។

ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត លោក អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា បាន​ថ្លែង​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​ថា ក្នុង​រយៈ​ពេល​៣​ថ្ងៃនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ខេត្តបាត់ដំបង​ទ​ទូល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិចំនួន​១៣៤.៤៤០​នាក់ ដែល​បាន​មក​ស្នាក់​នៅ​និង​ធ្វើ​ដំណើរ​កំសាន្ត​តាម​រមណីយដ្ឋាន​នានា ​។ លោក​បាន​បន្ត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​តាម​បណ្ដា​ខេត្ត​នានានិងរាជធានី​ផង គឺ​ខេត្តបាត់ដំបងទ​ទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ​ ។

បើ​យោង​តាម​របាយ​ណ៍​ជាក់ស្ដែង​របស់​ក្រសួង​ទេសចរ​ណ៍ខេត្តបាត់ដំបង​លេខ​១ ( ១៣៤,៤៤០​នាក់ ) ខេត្ត​សៀម​រាម​លេខ​២ ( ១២២,៣៧០​នាក់ ) និង ខេត្តកំពត​លេខ​៣ ( ៩៤,៤៧៩​នាក់ ) ខណៈ​ខេត្តស្វាយរៀង ជាប់​លេខ​ចុង​ក្រោយ​គេ ( ១,៩៥៦​នាក់ ) ។ ដោយឡែក​ សម្រាប់​ខេត្តបាត់ដំបង បើ​តាម​របាយ​ការ​ណ៍​ដដែល​នេះបាន​បញ្ជាក់​ថា ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​កន្លង​ទៅ​នេះ ខេត្ត​ដ៏​ចំណាស់​មួយ​នេះ ទ​ទូល​បាន​ភ្ញៀវ​ជាតិ​ចំនួន​១៣៤.២៨០​នាក់ និងភ្ញៀវ​អន្តរជាតិទ​ទួល​បាន​ចំនួន​១៦០​នាក់​ ។ ត្រង់​ចំណុច​នេះ លោក​អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត បាន​បង្ហាញ​នូវ​មោទនភាព​ថា មាន​ចំណុច​ពិសេស​ៗជា​ច្រើន​ ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ ចាប់​អារ​ម្ម​ណ៍​ខេត្ត​បុរាណ​មួយ​នេះ​ច្រើន​ជាង​ខេត្ត​ដទៃ នៅ​ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ​។

លោក​បាន​ពិ​ព័រ​នា​អំពី​ចំណុច​ពិសេស​ៗ​ ដោយ​សង្ខេប​យ៉ាង​ដូច្នេះ​ថា «​ការ​ជម្រុញ​និង​លើកកំពស់​ដល់​សហ​គម​ន៍ទេសចរ​ណ៍ការ​រៀបចំ​ផ្នែក​អនាម័យ​ និង​សណ្ដាប់ធ្នាប់​តាម​រមណី​ដ្ឋា​ន​នានា ការ​រៀបចំ​កែ​លំអ​តាម​រមណីយដ្ឋាន​ស្អាត​ល្អ ទាំង​កន្លែង​កំសាន្ត ទាំង​ផ្នែក​បរិស្ថាន និងការ​ធានា​នូវ​សុវត្ថិភាព​ទាំង​ការ​ធ្វើ​ដំណើរ ទាំង​ទីតាំង​កំសាន្ត រួម​ទាំង​ទីកន្លែង​ស្នាក់​នៅ​ផង​» ដែល​ជា​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ទេសចរ​ណ៍របស់​ថ្នាក់ដឹកនាំ​ក្រសួង និងថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ខិតខំ​ជម្រុញ​កន្លង​មក​ ។ ហើយ​ទាំងនេះ​ជា​មូល​ហេតុ ដែល​ទាក់ទាញ​ភ្ញៀវ​ទេច​សចរ​​កាន់តែ​ខ្លាំង​ឲ្យ​ធ្វើ​ដំណើរ​មក​កំសាន្ត​ខេត្តបាត់ដំបង រហូត​មានការ​កើនឡើង​ក្នុងឆ្នាំនេះ​។

ប៉ុន្តែ​លោក​ប្រធាន​មន្ទីរបាន​លើក​ករណី​ជា​ពិសេស​ជាង​នេះ​ថា កាល​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱកាស​រយៈពេល​១​ស​ប្ដា​ហ៍​ឲ្យ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ឈប់​សម្រាក​ដើរ​កំសាន្ត កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ ភ្ញៀវ​ទេសចរ​ភាគច្រើន បាន​ធ្វើ​ដំណើរ​សម្រុក​ទៅ​កំសាន្ត​ខ្លាំង នៅ​តាម​បណ្ដា​ខេត្ត​នានា ភាគ​ឥ​សាន ខេត្ត​សៀ​បរាប ឬ ខេត្ត​តាម​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ នៃ​ប្រទេស​កម្ពុជា​។ លុះដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ទើប​ភ្ញៀវ​ទេ​ចស​​ច្រើន​លើសលប់​ នាំ​គ្នា​សម្រុក​មក​កំសាន្ត​នៅ​ខេត្តបាត់ដំបង​វិញ​ម្ដង​។ ម្យ៉ាងវិញទៀត ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទៅ​កំសាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ខេត្ត​បាត់ដំបង​ឆ្នាំ​នេះ បើ​តាម​ការ​ធ្វើ​ស្ថិតិ​គឺ​ភ្ញៀវ​ ហាក់​មិនសូវ​ចំណាយ​ប្រាក់​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ទេ​។ ព្រោះ​ពួក​គេ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ឧ​បករ​ណ៍ច្រៀង​កំសាន្ត ម្ហូបអាហារ​គ្រប់​បែប​យ៉ាង ពេល​ទៅ​ដល់​គោលដៅ​ពួក​គេ​គ្រាន់តែ​ជួល​ទីតាំង​អង្គុយ​លេង​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ភ្ញៀវ​ទេសចរ​បាន​ចំណាយ​ថវិកា​តិច​បំផុត​។

មន្ទីរ​ទេសចរ​ណ៍​ខេត្ត បាន​បង្ហាញ​របាយ​ការ​ណ៍ដាច់​ដោយឡែក​មួយ ស្ដី​ពី​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្តបាត់ដំបង​។ តាម​រយៈ​របាយ​ការ​ណ៍​នេះ ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្ត លោក អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា បាន​និយាយ​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​កន្លង​ទៅ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ដូច​គ្នា គឺ​ឆ្នាំ​២០២០​នេះ​ ខេត្តបាត់ដំបង​ទ​ទូល​បាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ កើនឡើង​ចំនួន​៣,៩១% ( ឆ្នាំ​២០១៩ មាន​ភ្ញៀវ​ចំនួន​១២៩.៣៨០​នាក់ និងឆ្នាំ​២០២០២​នេះ មាន​ភ្ញៀវ​ចំនួន​១៣៤.​៤៤០​នាក់ )​។

លោក ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ដែរ​ថា ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​លេង​បាត់ដំបង​ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ស្ទើរ​៨០% មាន​គោលដៅ​ទៅ​ជិះ​ឡូ​រី​កំសាន្ត នៅ​ស្រុក​បាណ​ន់ ក្រៅ​ពី​នេះ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ទឹកធ្លាក់​នានា នៅ​ក្នុងស្រុក​សំឡូត និង ស្រុក​រន​ត​មណ្ឌល ​។ ដោយឡែក ​បន្ទប់​ស្នាក់​នៅ តាម​បណ្ដា​ស​ណ្ធា​គារ ឬ ផ្ទះសំណាក់​វិញ នៅ​សេសសល់​ប្រហែល​២០% ប៉ុណ្ណោះ​។ ហើយ​ស្ទើរ​ទាំងអស់ នៃ​ភ្ញៀវ​ដែល​បាន​មក​ដល់​ខេត្តបាត់ដំបង ពួក​គេ​បាន​ស្នាក់​នៅតែ​មាន​មួយ​ចំនួន​តូច​ដែល​បាន​ធ្វើ​ដំណើរ​កំសាន្ត​តាម​រមណីយដ្ឋាន​រួច បន្តដំណើរ​ទៅ​មុខ​មិន​បាន​ស្នាក់​នៅ​ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9711437