Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងគិតមិនដិតដល់វិលមកកន្លែងដេីម

មានគ្រួសារមួយបានចិញ្ចឹមឆ្កែតឿឈ្មោលមួយក្បាលឆ្កែនោះចេះណាស់ពេលម្ចាស់ស្រីរៀបចំបាយម្ហូបរួចយកទៅចងនឹងករវាៗយកបាយម្ហូបនោះទៅឱ្យម្ចាស់ប្រុសនៅឯស្រែហូបជារៀងរាល់ថ្ងៃ។រដូវវស្សាក៏ឈានចូលមកដល់ទឹកពេញប្រឡាយបឹងបួសព្វទីកន្លែងធ្វើឱ្យឆ្កែពិបាកក្នុងការយកបាយម្ហូបទៅឱ្យម្ចាស់វា ថ្ងៃមួយវាបានយកបាយម្ហូបទៅឱ្យម្ចាស់វាដោយផ្លោះប្រឡាយមិនផុតវាបានធ្វើឱ្យបាយម្ហូបចូលទឹកសើមអស់ពេលទៅដល់ម្ចាស់វាកំពុងតែអស់កម្លាំងផងឃើញដូច្នេះក៏វាយវាងាប់បាត់ទៅ។

វិញ្ញាណឆ្កែដែលងាប់ទៅហើយនោះគិតថាយី!ថាឆ្កែទៅខ្លាំងមានដើមឈើខ្លាំជាងឆ្កែទៅទៀតអាចយកមកវាយឆ្កែងាប់បានអ៊ីចឹងអញនឹងកើតជាដើមឈើវិញម្ដង ក្រោយពីឆ្កែកើតជាដើមឈើហើយថ្ងៃមួយមានខ្យល់ព្យុះយ៉ាងខ្លាំងធ្វើឱ្យដើមឈើនុះរលំបាក់ទៅឆ្កែគិតថាដើមឈើទៅខ្លាំងឥឡូវមានខ្យល់ព្យុះខ្លាំងជាងដើមឈើទៅទៀតអញ្ចឹងអញកើតជាខ្យល់វិញម្តង ក្រោយពីឆ្កែបានកើតជាខ្យល់ហើយវាបានបង្កើតខ្យល់ព្យុះដើម្បីរំលំដំបូកមួយយ៉ាងធំតែដំបូកនោះមិនរង្គើសោះឆ្កែនោះក៏គិតថាខ្យល់ពូកែឥឡូវដំបូកខ្លាំងជាងខ្យល់ទៅទៀតឆ្កែក៏កើតជាដំបូកវិញម្តង។

ដំបូកនោះកំពុងតែលូតលាស់ស្រាប់តែមានក្របីមួយក្បាលមកជល់ដំបូកនោះរលាយបាត់អស់ឆ្កែលាន់មាត់ថាយីអើ!ថាដំបូកទៅខ្លាំងឥឡូវក្របីខ្លាំងជាងដំបូកទៅទៀតឆ្កែឃើញដូច្នេះក៏កើតជាក្របីវិញដល់ពេលក្របីនោះធំម្ចាស់ក្របីក៏បានកាប់ក្របីនោះយកសាច់ទៅធ្វើម្ហូបនិងស្បែកធ្វើជាព្រាត់ ថ្ងៃមួយមានឆ្កែមួយក្បាលបានទៅខាំកកេរដាច់ព្រាត់អស់ឆ្កែឃើញបែបនេះក៏គិតថាគ្មានអ្វីខ្លាំងជាងឆ្កែទេវាក៏កើតជាឆ្កែវិញដដែល៕

ដោយ៖ វុធ ប៊ុនណា

from: https://tnaot.com/km/m/detail/article/9711386