ព្រះពុទ្ធសាសនាគឺជាសាសនាធំមួយនៅក្នុងចំណោមសាសនាធំៗទាំងអស់នៅជុំវិញពិភពលោក។ ព្រះពុទ្ធសាសនាមានអាយុកាលប្រមាណ ២៥៦៤ឆ្នាំមកហើយ ហើយសាសនាមួយនេះបានរីកសាយភាយពាសពេញទ្វីបអាស៊ី ។ប្រទេសណាដែលកាន់ព្រះពុទ្ធសាសនាគឺរមែងតែងកសាងព្រះចេតិយ៍ ដើម្បីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ឬ កសាងចេតិយដើម្បីតម្កល់ធាតុរបស់បុគ្គលផ្សេងៗជាដើម ។
ឥឡូវយើងមកមើលចេតិយដែលសង់អំពីឥដ្ឋមានលក្ខណៈធំៗរបស់ប្រទេសទាំង០៩នេះ ដែលគេកសាងវាឡើងមិនត្រឹមតែសម្រាប់គោរពបូជាទេ តែក៏អាចទាក់ទាញភ្ញៀវទេសចរមកទស្សនា សំណង់បែបសាសនានេះផងដែរ ។
ចេតិយព្រះពុទ្ធសាសនាបែបទេសចរទាំងនោះមានដូចជា:
Ruwanwelisaya ចេតិយដ៏ធំរបស់ប្រទេសស្រីលង្កា
Sanchi ចេតិយដ៏ធំរបស់ប្រទេសឥណ្ឌា
Swayambhunath ចេតិយដ៏ធំរបស់ប្រទេសនេប៉ាល់
Kumbum ចេតិយដ៏ធំនៅទីបេប្រទេសចិន
Shwedagone ចេតិយដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា
Phra pathom ចេតិយដ៏ធំរបស់ប្រទេសថៃ
Borobudur ចេតិយដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី
Sakyamuni Stupa Oudong ចេតិយដ៏ធំរបស់ប្រទេសកម្ពុជា
Pha that luang ចេតិយដ៏ធំរបស់ប្រទេសឡាវ ។
សម្របសម្រួល÷ LONG Dy