Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រី​ជំនាញ​ជាង៥០០​នាក់ ​​​អនុវត្ត​ការងារ​ចុះបញ្ជីដី នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​ចំនួន​៥៥០​រូប មក​ពី​ក្រសួង​ចំនួន​៣ ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្តមណ្ឌលគិរី ក្នុង​យុទ្ធនាការ​អនុវត្ត​ការងារ​ចុះបញ្ជីដី​រដ្ឋ និង​ដី​ឯកជន​របស់​ប្រជា​ពល​រដ្ឋ ដី​សហគមន៍ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និងកសាង​ផែនការ​ប្រើ​ប្រាស់​​​ដី ។ យុទ្ធនាការ​នេះដឹកនាំ​ដោយ​ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យកម្ម និង​សំណង់ អម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តម ជា សុ​ផា​រ៉ា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​ថា ក្នុង​យុទ្ធនាការ​នេះដាច់ខាត​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បោះបង្គោល​ព្រំ ឬ​លើក​ផ្លា​ក​បញ្ជាក់​ដី​របស់​រដ្ឋឲ្យ​មាន​ទិន្នន័យ​បាន​ច្បាស់លាស់ ចៀសវាង​ការទន្ទ្រាន​កាន់កាប់​ពី​អ្នក​លោភ​លន់ ។ មន្ត្រី​ដែលទៅ​ពី​ភ្នំពេញ​ទាំងអស់ មាន​តួនាទី​ប្រមូល​ទិន្នន័យ ចុះ​ពិនិត្យ​មើល តើ​តំបន់​គម្រប​ព្រៃឈើ​មាន​ទំហំ​ប៉ុន្មាន ? កន្លែង​ណា​ជា​ដី​របស់​ក្រសួងកសិកម្ម ឬ​ដី​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ?

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បញ្ជាក់​ថា រាល់​បញ្ហា​ដែល​សេសសល់​កន្លង​មក​នៅ​ពេល​នេះ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​រួចរាល់ ជាពិសេស​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋ​ដាំ​ដើម​ស្រល់ តើ​ពិតជា​បាន​ដាំ​លើ​ទំហំ​ផ្ទៃដី​ដែល​រដ្ឋ​ប្រគល់​ឲ្យ ឬ​ដាំ​ក្រៅ​ចំនួន​ដែល​ទទួល​បាន​។​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​រក្សា​ដើម​ស្រល់​ទុក​ឬ​ដាំ​បន្ថែម ព្រោះតែ​វា​ជា​ផ្នែក​ដ៏​សំខាន់​ស្រូប​ទាញ​យក​ភ្ញៀវ​ទេសចរ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9536462