ការប្រកួតនៅក្របខណ្ឌ័ English Premier Leagueឈានចូលដល់សប្តាហ៏ទី២ហើយនាពេលនេះ ក្នុងពេលដែល Southampton ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវរបស់លោកJose Mourinho គឺក្រុមមាន់ខ្នាយមាសTottenham Hotspur។
បើកឆាក Danny Ings ដាក់បានមួយគ្រាប់មុនក្នុងតង់ទី១។ ចូលដល់តង់ទី២ Heung-Min Son កីឡាករកូរ៉េខាងត្បូងដាក់វិញបួនគ្រាប់ជាប់គ្នា ដោយបញ្ជូនបាល់ដោយ Harry Kane ទាំងបួនគ្រាប់។ ជិតចប់តង់ Danny Ings ស៊ុតបាល់ពិន័យបញ្ចប់ការប្រកួត ធ្វើអោយលទ្ធផល Spur យកឈ្នះម្ចាស់ផ្ទះ ៥ទល់នឹង ២។
គួរបញ្ជាក់ផងដែរថា នេះជារឿងដ៏អស្ចារ្យសម្រាប់Son និង Harry Kane ដែលបានស៊ុតចូលទី ៤គ្រាប់ និងបញ្ជូនបាល់អោយគេស៊ុត ៤ រៀងៗខ្លួន ដែលធ្វើអោយក្រុមលោក Mourinho ទទួលបាន៣ពិន្ទុជាលើកដំបូងក្រោយចាញ់Everton ១ទល់នឹង០ សប្តាហ៏មុន។
ប្រភព៖ Sky Sports