Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោខៀវ Chelsea កាតក្រហមមួយ ចាញ់ Liverpool ២ទល់នឹង ០ ទាំងមិនអស់ចិត្ត!!

សប្តាហ៏ទី២នៃក្របខណ្ឌ័លីគកំពូលអង់គ្លេស មានជំនួបដ៏ធំរវាងក្រុមកំពូលតោខៀវ Chelsea និង ក្រុមម្ចាស់ជើងឯកលីគរដូវកាលមុន Liverpool ដែលការប្រកួតនេះធ្វើឡើងក្នុងទឹកដីStamford Bridge ខាងតោខៀវ។

ក្នុងតង់ទី១ មិនមានគ្រាប់បាល់ឡើយ លើកលែងតែChristensen ទទួលបានកាតក្រហមមួយនាចុងតង់ដោយសារតែបានប្រព្រឹត្តកំហុសចាប់ទាញក្បាលកីឡាករSadio Mane បំណងរារាំងការស៊ុតបញ្ជូលទី។ ចូលដល់តង់ទី២Liverpool ដាក់២គ្រាប់ ដោយ Sadio Mane ធ្វើអោយចប់ការប្រកួត Liverpool យកឈ្នះលើ Chelsea ២ទល់នឹង០។

គួរបញ្ជាក់ផងដែលថា គ្រាប់ទី២របស់ Liverpoolកើតឡើងដោយសារការបង្កកំហុសសារជាថ្មីរបស់ Kepaដោយមិនបានទាត់បាល់ចេញទាន់ពេល ហើយ Chelseaក៏ទទួលបានពិន័យ១១ម៉ែត្រវិញផងដែរនៅចុងតង់ តែធ្វើមិនបានសម្រេច។

ប្រភព៖ Sky Sports

from: https://tnaot.com/km/m/detail/article/9711093