កីឡាករចំណូលថ្មីរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Thiago Alcantara អាចប៉ះបាល់បានច្រើនជាងកីឡាកររបស់ Chelsea ទាំងអស់ ក្នុងការប្រកួតដែលពួកគេចាញ់ ២-០ កាលពីយប់មិញនេះ។
Thiago លេងក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ ប៉ុន្ដែអាចជះឥទ្ធិពលដល់ក្រុមទាំងមូលបាន ទោះលេងត្រឹម៤៥នាទី ដោយបានប្ដូរចូលជំនួសប្រធានក្រុម Jordan Henderson ដែលបានរងរបួស។
សូមបញ្ជាក់ថា Liverpool បានយកឈ្នះដល់ដី Chelsea ដោយលទ្ធផល ២-០ ស៊ុតបញ្ចូលទីដោយ Sadio Mane នាទីទី៥០ និង៥៤ ស្របពេល Jorghinho មានឱកាសស៊ុតតាម១គ្រាប់វិញ តែត្រូវអ្នកចាំទី Alison ជួយសង្រ្គោះបាន៕
ប្រភព៖ Opta