
ក្រុមចម្រៀងនារីកូរ៉េ BLACKPINK ដែលមានសមាជិក ៤ រូបដូចជា Lisa, Jennie, Jisoo, និង Rose បានថតរូបដាក់លើក្របមុខទស្សនាវដ្តី ELLE ដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក។
នេះយោងតាមការផ្សព្វផ្សាយរូបថតមួយចំនួនរបស់ក្រុមចម្រៀងនារីកូរ៉េ BLACKPINK បង្ហោះក្នុងបណ្តាញសង្គម Twitter ផ្លូវការរបស់ទស្សនាវដ្តី ELLE (USA)។
បើក្រឡេកមកមើលពីសម្រស់របស់សមាជិកនីមួយៗក្នុងក្រុមចម្រៀងដែលកំពុងតែមានភាពល្បីល្បាញនេះវិញ ពួកគេពិតជាមានភាពទាក់ទាញនិងស្រស់ស្អាតយ៉ាងខ្លាំង មិនចាញ់គ្នាប៉ុន្មាននោះឡើយ៕