នៅទីនេះខ្ញុំនឹងលើកឡើងអំពីការថែរក្សាស្បែកមុខតាមបែបធម្មជាតិដោយវិធី 3 យ៉ាងដែលជាវិធីបំប៉នសម្រស់ឆាប់ទទួលបានលទ្ធផល ងាយរកនៅលើទីផ្សារ ចំណាយតិចនិងមានអត្ថប្រយោជន៍ក្នុងការថែរក្សាស្បែកមុខរបស់អ្នក។
1 . ប៉េងប៉ោះជួយបន្តឹងស្បែកមុខ
លាបទឹកប៉េងប៉ោះនៅលើមុខរយៈពេល 15 នាទី ហើយលាងទឹកចេញ ការប្រើប្រាស់ជាប្រចាំនឹងជួយបំបាត់ផ្នែកជ្រីវជ្រួញនិងជួយឲ្យស្បែកមុខរលោង។
2 . ដំឡូងជួយបំបាត់ស្នាមខ្មៅនៅក្រោមភ្នែក
លាបទឹកដំឡូងឆៅនៅតាមស្នាមខ្មៅនៅលើមុខ ជាពិសេសក្រោមភ្នែករយៈពេល 20 នាទី រួចលាងទឹកចេញ វាជួយបំបាត់ស្នាមខ្មៅនៅលើស្បែកមុខនិងស្បែកមុខភ្លឺថ្លា។
3 . ត្រសក់ជួយបំបាត់មុន
លាបទឹកត្រសក់នៅស្បែកមុខរយៈពេល 20 នាទី រួចលាងទឹកចេញ វាជួយបំបាត់មុន ស្នាមជាំ ស្នាមជ្រួញ ស្នាមអុជនិងជួយឲ្យស្បែកសទៀតផង។
ប្រែសម្រួលដោយ : Ice
ប្រភព : Reader’s Digest Canada