Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងមហាកំផែងប្រទេសចិនឬ The Great Wall of China

មហាកំផែងប្រទេសចិនត្រូវបានគេគិតថាជាទូទៅមានអាយុកាល ២០០០ ឆ្នាំក្រោយឆ្នាំ ២២១ មុនគស។ នៅពេលដែលប្រទេសចិនត្រូវបានបង្រួបបង្រួមដំបូង។ តាមពិតអ្វីៗស្ទើរតែទាំងអស់ដែលចាស់នោះគឺជាពំនូកដីទេ។ ការពិតមហាកំផែងនេះបានសាងសង់ឡើងដោយក្នុងរជ្ជកាលមីង (១៣៥៨-១៦៤៤) ។ អាយុកាលអតិបរមារបស់វាគឺប្រហែល ៥០០ ឆ្នាំប៉ុណ្ណោះ។

ពីមុនមហាកំផែងនេះមានឈ្មោះជាច្រើនដូចជា Purple Frontier និង Earth Dragon។ រហូតដល់ចុងសតវត្សទី ១៩ វាត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា The Great Wall of China។

មានគេនិយាយថាស៊ីម៉ង់ត៍ដែលប្រើសម្រាប់ភ្ជាប់ឥដ្ឋជញ្ជាំងគឺធ្វើពីឆ្អឹងមនុស្ស។ ការពិតគឺមិនមែននោះទេ! វាជាសំភារៈសំណង់មួយដែលមានដូចជាដីឥដ្ឋ ក្រួសថ្ម ថ្មម៉ាប ថ្មក្រានីតនិងថ្មភក់ជាដើម។

មហាកំផែងនេះត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃរបបផ្តាច់ការ។ វាប្រៀបដូចជាផ្នូររបស់អ្នកសាងសង់ ក្នុងនោះរួមមានទណ្ឌិតនិងទាសករសង្គ្រាមជាង ១ លាននាក់ដែលត្រូវបានគេប្រើយកមកធ្វើជាកម្លាំងពលកម្មដើម្បីសាងសង់មហាកំផែងនេះ។

ពួកគេភាគច្រើនបានស្លាប់ដោយសារការអស់កម្លាំងនិងភាពអត់ឃ្លាន។ សាកសពនឹងត្រូវកប់នៅក្រោមជញ្ជាំង។ ជាច្រើនសតវត្សមុន មហាកំផែងនេះត្រូវបានគេស្គាល់ថាជាទីបញ្ចុះសពដែលវែងជាងគេបំផុតលើពិភពលោក។

មហាកំផែងចិនបានបញ្ចប់នៅឆ្នាំ ១៦៤៤ នៅក្នុងអធិរាជចុងក្រោយនៃរាជវង្សមីង បន្ទាប់ពីនោះគឺមិនមានការសាងសង់ទៀតនោះទេគឺមានតែការថែរក្សាប៉ុណ្ណោះ។

មហាកំផែងនេះមើលទៅដូចជាសត្វនាគ មនុស្សភាគច្រើននិយាយថាគឺដូចជាសត្វនាគកំពុងតែក្រវែលនៅលើភ្នំ។

ចំនុចធំបំផុតនៃជញ្ជាំងគឺ ៩,១៤៤ម៉ែត្រ និងចំនុចខ្ពស់បំផុតគឺ ៣,៦៥៧៦ម៉ែត្រ រីឯប៉មដែលខ្ពស់បំផុតជាងគេគឺមានកម្ពស់ ៧,៩២៤៨ម៉ែត្រ។

មហាកំផែងប្រទេសចិនគឺជាផ្លូវដឹកជញ្ជូននៅដំណាក់កាលដំបូង។ អត្ថប្រយោជន៍នៃមហាកំផែងគឺ វាជួយដល់ការដឹកជញ្ជូនជាពិសេសគឺតាមផ្លូវតូចចង្អៀត។ ដូចជានៅតាមជួរភ្នំកាន់តែងាយស្រួល។

ក្នុងឆ្នាំ ១៩៨៧ យូណេស្កូបានកត់ត្រាមហាកំផែងប្រទេសចិនដែលស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្រ្តជាតិដ៏ធំបំផុតរបស់ពិភពលោក៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9536426