Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុផល ៧ យ៉ាង ហេតុអ្វីត្រូវអានសៀវភៅជាប្រចាំ

ប្រិយមិត្តបានដឹងហើយថា នៅក្នុងការសិក្សាអប់រំនានា សុទ្ធតែត្រូវបានអោយតម្លៃទៅលើការសរសេរ ហាត់រៀនទន្ទេញ រួមទាំងមានការអានផងដែរ។ ក្នុងនោះ ការអានមិនត្រឹមតែផ្តល់នូវចំនេះដឹងតែម្យ៉ាងប៉ុណ្ណោះ ទេ តែវាពិតជាដើរតួរជាផ្នែកមួយសំខាន់ដល់ ការអភិវឌ្ឍខួរក្បាល និងបញ្ញាញាណបានផងដែរ។ ចង់ដឹងឲ្យកាន់តែច្បាស់ ថ្ងៃនេះ ផេក អេស្កេបអុឹម យើងបាននាំមកជូននូវ នាទី កំសាន្ត បែបចំនេះដឹង ដោយមានបញ្ចូលនូវ រូបភាពពីសំណាក់អ្នកថតរូបប្រចាំត្រកូលយើង គឺ ពូសេម រួមទាំង លោក ប្រាថ្នា ក្នុងការនាំយកនូវប្រធានបទមួយនេះចែកជូនប្រិយមិត្តទាំងអស់គ្នាផងដែរ។

ទី ១ បំបាត់ស្រ្តេស 

ការរំសាយអារម្មណ៍តាមរយៈការអានសៀវភៅពិតជាបានធ្វើអោយ ខួរក្បាលរបស់យើងរសាយពីភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ នោះក៏ដោយសារតែ ខួរក្បាលរបស់យើងបានធ្វើការផ្តោតជាពិសេស ក្នុងពេលដែលយើងចាប់អារម្មណ៍ជាមួយនឹងសាច់រឿងនានា នៅក្នុងសៀវភៅដែលយើងកំពុងអាន ដូចនេះហើយពេលនោះខួរក្បាលរបស់យើងនឹងសម្រាកពីភាពស្ត្រេសទាំងពួងបាន។ លោកអ្នកអាចចាប់ផ្តើមអាននូវសៀវភៅប្រលោមលោក សៀវភៅរឿននិទាន ឬប្រវិត្តសាស្រ្តនានា ជាការចាប់ផ្តើម ក៏ដូចជាបណ្តុះទម្លាប់នៃការអានបានផងដែរ សម្រាប់អ្នកចង់បានចំណូលចិត្តទៅលើការអាន។

ទី ២ បង្កើនការចងចាំ 

នៅពេលអាន ខួរក្បាលរបស់អ្នកនឹងធ្វើការកំណត់សម្គាល់ទៅលើ ប្រធានបទនានា រួមទាំង តួរអង្គ ទីកន្លែង អារម្មណ៍ និងវត្ថុថ្មីៗជាច្រើនទៀត ពីក្នុងសៀវភៅជាច្រើនលានក្បាល និងប្រភេទ។ ពេលនោះហើយ ដែលអង្គចងចាំនៃខួរក្បាល បានបន្ថែមផ្នែកថ្មីៗជាបន្តបន្ទាប់ ដូច្នេះហើយនេះជាឱកាសដែលខួរក្បាលទទួលបានការហ្វឹកហាត់ នូវអង្គចងចាំអោយទទួលនូវថាមពលចងចាំបន្ថែម ក៏ដូចជាចងចាំបានច្រើនជាងមុនផងដែរ។

ទី ៣ បង្កើនចំណេះដឹងមិនចេះរឹងស្ងួត 

ក្នុងសៀវភៅមួយក្បាលៗ សុទ្ធតែបានសរសេរឡើងដោយយកចិត្តទុកដាក់ ពីអ្នកនិពន្ធ រាប់តាំងពី ការសែត ទស្សនារត្តី សៀវភៅថ្លុក និងសៀវភៅចំណេះដឹងទូទៅជាដើម។ ក្នុងនោះ វាមានបញ្ជូលនូវពាក្យពេចន៍ឃ្លោងឃ្លា ដើម្បីទាក់ទាញការអាន ហើយអ្វីដែលពិសេសនោះ គឺចំណេះដឹងដែលអ្នកនិពន្ធបានបង្កប់ទាំង ដោយផ្ទាល់ និង ដោយប្រយោលផងដែរ។ បន្ថែមពីនោះ ពត៌មាននានាពីក្នុងសៀវភៅ និងជាប្រយោជន៍ដល់អ្នកអាន បានយ៉ាងទូលំទូលាយផងដែរ។

ទី ៤ បង្កើនជំនាញសរសេរ

នោះដោយសារតែ​ រាល់សៀវភៅដែលអ្នកនិពន្ធបានបង្កើតសុទ្ធតែត្រូវបានឆ្លងកាត់ការសរសេរដោយយកចិត្តទុកដាក់ ទើបធ្វើអោយអ្នកអានទទួលបាននូវការបញ្ជូលនូវអារម្មណ៍ គំនិត និងបែបផែននៃសំណេរ បានពីសៀវភៅផ្ទាល់តែម្តង ជាហេតុធ្វើអោយយើងទទួលបាននូវជំនាញសរសរបានពីការអានសៀវភៅផងដែរ។ 

ទី ៥ ភាពស្ងប់សុខនៃផ្លូវចិត្ត 

ក្នុងការអានសៀវភៅដែលល្អមួយក្បាល និងពេញចិត្ត អាចធ្វើអោយអ្នកទទួលបាននូវអារម្មណ៍ដ៏ល្អមួយចេញពីខាងក្នុងចិត្ត ដែលវាបានកាត់ផ្តាច់យើងចេញពីភាពរំខាននានា ពីសភាពជុំវិញខ្លួន។ បន្ថែមពីនោះ នៅក្នុងសៀវភៅមួយអប់រំផ្លូវចិត្តមួយចំនួន បានជួយអោយអ្នកអាន ចុះថយសម្ពាធឈាម និងបង្កើនការសមាធិក្នុងចិត្ត និងឈានទៅដល់ការសម្រួលដល់បញ្ហាសតិអារម្មណ៍បានផងដែរ។ 

ទី ៦ ជំនួយដល់ការគិត និង ការសម្រេចចិត្តបានល្អប្រសើរជាងមុន

មានសៀវភៅមិនតិចនោះទេដែល បានសរសេរឡើងដោយចង់អោយអ្នកអាន ទទួលបាននូវការកិតពិចារណា នូវរាល់សកម្មភាព ក៏ដូចជារឿងរាវនានានៅក្នុងនោះ។ ដូចនេះហើយ ទើបការអានបានធ្វើអោយ ជំនាញនៃការគិត និងសម្រេចចិត្តរបស់យើង អភិវឌ្ឍបន្ថែមឥតឈប់ឈរ។ ក្នុងនោះ មានសៀវភៅ ប្រលោមលោកបែបអភិនិហា ឬអាចជាសៀវភៅសើុបអង្កេត ដែលបង្កប់ទៅដោយសាច់រឿងសុីជម្រៅ ការវិភាគ វែកញែកជាដើម។ 

ទី ៧ ប្រភពកំសាន្តមិនចេះរីងស្ងួត

ការអានសៀវភៅ មិនត្រឹមតែបន្ថែមចំនេះដឹងដល់អ្នកនោះទេ តែវាបានដើរតួរជាផ្នែកធំមួយទៅដល់ការកំសាន្តដែលមិនមាន ស្មាតហ្វូន រោងកុន និងទស្សនីយភាពកំសាន្តនានា ណាអាចធ្វើបានល្អជាងនេះឡើយ។ នៅក្នុងពេលអានខួរក្បាលរបស់អ្នកបានធ្វើការផ្តោតយ៉ាងខ្លាំងទៅលើតួរអក្សរនីមួយៗ រួមទាំងសាច់រឿងបានដោយមិនងាយផ្ដាច់ចេញពីវាបានងាយៗឡើយ ជាក់ស្ដែង Admin ធ្លាប់អានសៀវភៅ ផ្ទះកណ្តាលបឹង ពីលោក​ ម៉ានិត រួចមកបានរកឃើញថា សៀវភៅដែលបាននិព្ធឡើងដោយយកចិត្តទុកដាក់ ពិតជាបានផ្តល់នូវការកំសាន្ត ដល់យើងបានយ៉ាងប្រសើរដែលខុសពីការកំសាន្ត ដែលយើងទទួលបានពីប្រភពផ្សេងៗទៀត។ 

សូមអគុណ!

អត្ថបទដោយ៖ Sam Brathana

រូបភាព៖ Sam U. Prathna

from: https://tnaot.com/km/m/detail/article/9710286