Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Everton ចង់បានខ្សែប្រយុទ្ធ Ciro Immobile នៅពេលទីផ្សារកីឡាបើកទ្វារខាងមុខ

អតីតអ្នកចាត់ការទូទៅក្លិបស្តេចស Real Madrid លោក Carlo Ancelotti មានគោលបំណងនាំយកខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio នៅពេលទីផ្សារកីឡាបើកទ្វារខាងមុខ។

គ្រូបង្វឹកក្លិប Everton រូបនេះ បានដាក់គោលដៅចុះហត្ថលេខាយកម៉ាស៊ីនផលិតគ្រាប់បាល់របស់ Lazio ខាងលើមកពង្រឹងតំបន់ប្រយុទ្ធនៅរដូវកាលក្រោយ។

កីឡាករអន្តរជាតិអ៊ីតាលីរូបនេះ រកបាន ៣៤ គ្រាប់ ក្រោយបង្ហាញខ្លួន ៣៥ លើកនៅក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ ស្របពេល Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus ស៊ុតបាន ៣១ គ្រាប់ ហើយអ្នកទាំងពីរជាបេក្ខភាពដែលត្រូវប្រជែងយកស្បែកជើងមាស ខណៈពេលក្រុមទាំងពីរនេះទៀតសោតនៅសល់ម្នាក់ ២ ប្រកួត៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖The Sun

from: https://tnaot.com/km/m/detail/article/9536156