អាជ្ញាធរខេត្តក្រចេះ បានធ្វើការផ្សព្វផ្សាយដល់មន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់របស់ខ្លួន ពីការពង្រឹងលើវិធានការទប់ស្កាត់ ការឆ្លងរាលដាលកូវីដ១៩ ខណៈបារម្ភខ្លាចករណីឆ្លង ពីភ្ញៀវទេសចរណ៍ក្រៅស្រុក ដែលគ្រោង នឹងមកលេងកម្សាន្ត នៅពាក់កណ្តាលខែក្រោយ។
តាមរយៈកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ខាំ សុភាព អភិបាលរងនៃ គណៈអភិបាលខេត្តក្រចេះ បានលើកឡើងនូវវិធានការសុវត្ថិភាពទេសរណ៍ ដល់អាជ្ញាធរក្រុងស្រុក ដែលជាម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តក្រចេះ ឲ្យចូលរួមអនុវត្តវិធានការខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ។
លោកស្រី ខាំ សុភាព បានឱ្យដឹងថា វិធានការអនាម័យ និងបញ្ហាគម្លាតសង្គម គឺត្រូវធ្វើយ៉ាងជំរុញ ឱ្យដល់សាធារណៈដើម្បីត្រៀមបង្ការការពារ ជាពិសសេម្ចាស់មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តតែម្តង៕
ដោយ៖ ត្នោត