Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងសមត្ថកិច្ចក្រុងប៉ៃលីន កំពុងតាមចាប់ខ្លួន ជនឈរបោកពីរនាក់

ជនសង្ស័យ​២នាក់ ដែលបាន​ប្រើល្បិច​ចូលទិញភេសជ្ជៈ​ ក្នុង​ផ្ទះ​លក់​​អីវ៉ាន់​ចាប់ហួយមួយកន្លែង ត្រូវបានសមត្ថកិច្ច កំពុងតាមចាប់ខ្លួន ដើម្បីបញ្ជូនទៅតុលាការ ចាត់វិធានការតាមច្បាប់។

 

​ប្រភព​ពីកន្លែងកើតហេតុបានឱ្យដឹងថា មានបុរស​២​នាក់ ​​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម មក​ឈប់​ទិញ​​ភេសជ្ជៈ ពីស្ត្រីម្នាក់ជាអ្នក លក់ចាប់ហួយ​។ ​ជនសង្ស័យ​ម្នាក់ ​នៅ​អង្គុយ​ចាំ​លើ​ម៉ូតូ និង​ម្នាក់​ទៀត​ចុះ​ទៅ​ទិញ ហើយក៍​បាន​វាយ​​ស្ត្រី​​រង​គ្រោះ​ចំនួន​២​ដៃចំ​ក្បាល បណ្តាល​ឱ្យ​​រង​របួសស្រាល រួច​ក៍​ឆក់​កាបូប​លុយ​របស់​​ស្ត្រី​រង​គ្រោះ​ នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​តែ​ម្តង ។

ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន។ 

ជន​រង​គ្រោះឈ្មោះ គី​ម សុខ​ផល ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​​ឃុំ​កើតហេតុ​ខាងលើ។ ចំណែក​សម្ភារៈ​ដែល​បាត់បង់​រួម​មាន ប្រាក់​ចំនួន​​៤១៥.០០០រៀល​ និង​កាត​ទូរស័ព្ទ​​ចំនួន​២៥​សន្លឹក ស្មើ​នឹ​ង​១៥០.​០០០រៀល៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9535995