អ្នកកើតឆ្នាំថោះ មមី ច កុរ ក្នុងថ្ងៃនេះការប្រកបការងារនឹងជួបបញ្ហាច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ
តាមក្បួនហោរាសាស្ត្រ ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំរកា ឆុងជាមួយថោះ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាជឿនលឿនទៅមុខ និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
ជំនួញ ៖ បើចង់ធ្វើអ្វីមួយមិនភ័យព្រួយឡើយពីព្រោះលោកអ្នកតែងមានប្រៀបឬយ៉ាងហោចណាស់ក៏អាចរកផលកម្រៃគ្រាន់កក់ក្តៅខ្លះដែរ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំឱ្យចេះដឹងទុក្ខធុរះគ្នាហើយមិនត្រូវអាត្មានិយមឡើយបើពុំនោះទេផលលំបាកនឹងជួបនៅពេលក្រោយចៀសមិនរួចឡើយ។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាចចាប់ផ្តើមប្រកបកិច្ចការងារអ្វីតែងជឿនលឿនទៅមុខគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបការងារតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ មិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ ការបំពេញកិច្ចការងារនៅថ្ងៃនេះទាំងស្ត្រីបុរសទាល់តែលោកអ្នកខិតខំខ្លាំងទើបទទួលជោគជ័យនិងហុចផ្លែផ្កាគួរជាទីពេញចិត្តទៅរួច។ការរស់នៅជួបបញ្ហាស្មុគ្រស្មាញនិងរឿងរាវចូលយាយីច្រើនជាងសព្វមួយដង។
ជំនួញ ៖ រាល់របររកស៊ីទំាងតូចទាំងធំក្តីត្រូវមានចិត្តសន្តោសប្រណីអត់ធ្មត់ទុកក្នុងខ្លួនខ្លះទើបនៅថ្ងៃខាងមុខពុំជួបព្យុះភ្លៀងអាក្រក់ណាមួយកើតឡើង។
ស្នេហា ៖ មិនថារវាងស្វាមីភរិយាឬស្នេហាកំលោះក្រមុំគឺមើលមុខគ្នាមិនសូវចំប៉ុន្មានទេតែងប្រឆាំងនិងបង្កភាពមួម៉ៅក្តៅក្រហាយដាក់គ្នាច្រើន។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំទន្សាយឃើញថាដំណើរជីវិតពុំសូវល្អទេពោលគឺបើធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើន។ការធ្វើអ្វីមួយលោកអ្នកតោងអនុវត្តនូវពាក្យចាស់ថាសន្សឹមៗកុំបំបោលបើពុំនោះទេក្រែងមិនបានដូចក្តីប្រាថ្នា ។នៅក្នុងផ្ទះសម្បែងស្ត្រីចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺណាមួយបៀតបៀនយាយី ហើយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។
ជំនួញ ៖ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូចនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬទំនាក់ទំនងក្នុងកិច្ចការងារអ្វីមួយ។
ជំនួញ ៖ ការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសម តែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារឬធ្វើការបណ្តាក់ទុនអ្វីមួយ។
ជំនួញ ៖ មានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតក៏អាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តធ្វើអ្វីមួយតែងងាយភ្លាំងភ្លាត់និងជួបបញ្ហាច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ជំនួញ ៖ មិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយតែយ៉ាងណាផលប៉ះទង្គិចជាមួយអ្នកដទៃក៏មានច្រើនផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើន។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកមានបញ្ហាប្រទាំងប្រទើសច្រើន ហើយពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើង។ចំពោះស្ត្រីកុំបង្កការផលលំបាកដល់អ្នកដទៃពីរឿងអ្វីមួយពីព្រោះផល អាក្រក់តែងកើតឡើង នៅពេលក្រោយវិញផង។
ជំនួញ ៖ មិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
ស្នេហា ៖ ប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះយីអ៊ុនស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីមួយឃើញថាមានការលំបាកដែរពិសេសធ្វើច្រើនខុសច្រើនទៀតផង។ការបំពេញការងារចំពោះស្ត្រីឱ្យប្រយ័ត្នភាពមោហៈទោសៈនាំកើតជម្លោះវិវាទដោយប្រការណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។
ជំនួញ ៖ មានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
ស្នេហា ៖ កំលោះក្រមុំមានការផ្អែមល្ហែមនិងជឿនលឿនទៅមុខប្រពៃ។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះឃើញថាតែងហុចផលមកវិញគ្រាន់កក់ក្តៅផងដែរ។ការប្រកបការងារទោះធ្វើអ្វីក៏ដោយតែងមានក្រុមមនុស្សខ្លាចក្រែងនិងអាណិតស្រឡាញ់ច្រើនឡើងវិញ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ចហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃ។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកអាចត្រូវបានក្រុមមនុស្សនៅក្បែរខ្លួនបង្កបញ្ហាឱ្យកើតការតប់ប្រម៉ល់និងរំខានចិត្ត ហេតុនេះត្រូវអត់ធ្មត់បន្តិចទើបប្រសើរ។
ជំនួញ ៖ ទោះបីលោកអ្នកចង់ធ្វើជំនួញទីជិតឆ្ងាយឬចង់ចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ផង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើប្រកបការងារអ្វីត្រូវថ្នមៗនិងប្រុងប្រយ័ត្នទើបមិនមានបញ្ហាអាក្រក់ណាមួយកើតឡើងនៅពេលក្រោយវិញ។ ក្រៅពីនេះបើលោកអ្នកបានបំពេញការងារដែលចាស់ៗសេសសល់ពីមុនមកក៏កាន់តែប្រសើរ។ការរស់នៅបើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរ៉ាប់ប្រាប់គេឯងឱ្យបានដឹងនោះទេពីព្រោះនាំគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។
ជំនួញ ៖ ក្នុងថ្ងៃនេះដែរពុំផ្តល់ផលល្អចំពោះការរើទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរប៉ុន្មានទេ។
ស្នេហា ៖ កំលោះក្រមុំជួបបញ្ហាខ្វាយខ្វល់ព្រោះតែការប្រចែប្រច័ណ្ឌលុកលុយច្រើន៕ ប្រភព៖ Cen