Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រីពុលងាប់ជាច្រើនក្បាល នៅក្នុងប្រឡាយទឹកព្រែកទូកមាស

ត្រីជាច្រើនក្បាល ត្រូវបានងាប់ដោយមិនដឹងមូលហេតុ នៅក្នុងប្រឡាយទឹកព្រែកទូកមាស ស្ថិតនៅក្នុង​ភូមិ​ចម្លង​ជ្រៃ ​ឃុំ​ទូក​មាស​ខាងលិច ​ស្រុក​បន្ទាយ​មាស ខេត្តកំពត។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានឱ្យដឹងថា ពួកគេមិនដឹងអំពីមូលហេតុដែលបណ្តាលឱ្យ ដែលរស់នៅក្នុងប្រឡាយទឹកព្រែកនេះ ពុលងាប់​នោះទេ។

ហេតុការណ៍ត្រីពុលងាប់នេះ ត្រូវបានកើតឡើងតាំងពីថ្ងៃទី២៧ កក្តដា ហើយប្រជាពលរដ្ឋបាននាំ​គ្នា​ចុះ​ទៅចាប់ត្រីដែលអណ្តែតឡើងលើទឹក។

បើតាមប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា ​ខ្លួន​មិនសូវ​ហ៊ាន​​ចុះ​ទៅ​ក្នុង​ទឹក​ដងត្រី​ទេ ​ដោយសា​តែ​ធុំក្លិន​ទឹក​នោះ​ស្អុយ​ខ្លាំង​ពេក​ ថែម​ទាំង​រមាស់​ទៀត​ផង​ ។

ជុំវិញរឿងនេះ លោក​ចាន់ ​រឹទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្តកំពត​ បានឱ្យដឹងថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ថា​ លោក​បាន​ប្រាប់​ទៅ​មន្ត្រី​ជលផល​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច​រួច​ពាក់​ព័ន្ធ ​រឿង​ករណី​ត្រី​ពុល​នៅ​ឯ​ស្រុក​បន្ទាយមាស​។

ជាមួយគ្នាផងដែរ លោក​ប៉ោ​ វី​ អភិបាលរង​ស្រុក​បន្ទាយមាស​ បាន​ថ្លែងប្រាប់បានឱ្យដឹងដែរថា ​ទំនប់​ទឹក​មួយ​នៅ​ព្រែក​ទូក​មាស​ ត្រូវ​បាន​បាក់​ហូរ​ចុះ​តាម​ដងព្រែក ​កាលពី​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា។ ការបាក់ទំនប់បណ្តាលឱ្យមាន​មាន​កាក​សំណល់​ស្អុយ​រលួយ។ ដោយ៖ ត្នោត

 

from: https://tnaot.com/km/m/detail/article/9535746