Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រៀមកន្លែងទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាជន ចេញតំបន់គ្រោះថ្នាក់ដោយសារទឹកជំនន់

អាជ្ញាធរ​ខេត្ត​កំពង់ចាម បានរៀបចំតំបន់​សុវត្ថិភាព​ចំនួន​១៨០​កន្លែង ដើម្បីត្រៀមបង្ការជួយ​ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ឱ្យស្នាក់នៅបណ្តោះអាសន្ន​​។

​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះ​មហន្តរាយ​ខេត្តកំពង់ចាម បាននាំយកនូវសៀវភៅផ្សព្វផ្សាយ ​ពីផែនការត្រៀមបម្រុង​ឆ្លើយតប​គ្រោះ​ទឹកជំនន់ និងគ្រោះរាំងស្ងួត ដេលបានធ្វើឡើងក្នុងសាលសន្និសីទសាលាខេត្ត។

លោក​ អភិបាលខេត្ត បាន​ឲ្យ​ដឹង​ថា ឥឡូវនេះប្រជាពលរដ្ឋបានជួប​គ្រោះ​រាំង​ស្ងួត ​នៅ​ក្នុងស្រុក​បា​ធា​យ ដោយ​ដំណាំ​ស្រូវ ​របស់​ប្រជា​កសិករ​ជួប​បញ្ហា​កង្វះ​ទឹកភ្លៀង​ ហើយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់ដែរ​។

ក្រោយពីមានការចុះត្រួតពិនិត្យស្រូវរួចហើយ ពីរបីថ្ងៃក្រោយមកក៏មាន​ធ្លាក់​មក​ជា​ខ្លាំង​ នាំឱ្យផលដំណាំរបស់ប្រជាពលរដ្ឋ ត្រូវបានរងការខូចខាត ​មិន​អាច​សង្គ្រោះ​ដំណាំ​ស្រូវ​បាន​នោះ​ទេ។

ដោយបារម្ភអំពីបញ្ហាគ្រោះធម្មជាតិ អាជ្ញាធរបាន​ធ្វើការ​តាមដាន​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​គ្រួសារ ដែល​រង​គ្រោះ​ដោយ​រាំង​ស្ងួត និង​ទឹកជំនន់ ក្នុង​នោះ​មាន​ប្រមាណ​៨២.០០០​គ្រួសារ​នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់។

ជាដំណោះស្រាយ អាជ្ញាធរបានកំណត់យកតំបន់​ទីទួលសុវត្ថិភាព​ចំនួន​១៨០​កន្លែង ដើម្បី​ឲ្យប្រជាពលរដ្ឋស្នាក់នៅបណ្តោះ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9535705