Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុវជនពីរនាក់ចេញពីហូបស៊ុបវិញត្រឡប់ទៅផ្ទះអកុសលស្លាប់ទាំងពីរនាក់

ភ្នំពេញ​ ៖ យុវជនពីនាក់ជិះម៉ូតូចេញពីហូបស៊ុបវិញវិលត្រឡប់ទៅផ្ទះបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់ភ្លាមៗនៅកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩ និង ២០​នាទី​យប់ ថ្ងៃ​​ទី​២៨ ខែកក្កដា ឆ្នាំ ២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់​ទៀ អាយុ​២៤ ឆ្នាំ​មុខរបរលក់​គ្រឿងសំណង់ មាន​ប្រពន្ធ និង​កូន ២​នាក់ សព្វថ្ងៃ​រស់នៅ​ភូមិ​ចា​ឡក់ ឃុំ​គគីរ ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។ អ្នករួមដំណើជាមួយគ្នាដែលស្លាប់នៅ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជន ពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា click ពណ៌​ស​​ពាក់ស្លាកលេខ ភ្នំពេញ 1-GL 9895 ឌុប​គ្នា​ចេញពី​កន្លែង​ហូប​ស៊ុបមកពី​ក្រោយ​រថយន្ត​ដឹក​ដី​ តាមបណ្តោយ​ផ្លូវជាតិ​លេខ​១៕

ក្នុងទិសដៅ​ពី​កើតមក​លិច ស្របគ្នាលុះមកដល់ចំណុចកើតហេតុស្រាប់តែយុវជនពីរនាក់បន្ថែមល្បឿនម៉ូតូលឿនជ្រុលក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តដឹកដីចង្កូតស្តាំពាក់ស្លលេខPP-0912បើកបរដោយបុរសម្នាក់ ពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ផេង ភាព

from: https://tnaot.com/km/m/detail/article/9535584