Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ Manchester United ម្នាក់សរសើរ Cristiano Ronaldo ថាជា Michael Jordan នៃវិស័យបាល់ទាត់

យើងបានដឹងហើយថា Cristiano Ronaldo គឺជាកីឡាករដ៏ឆ្នើមម្នាក់របស់ពិភពលោកនាពេលបច្ចុប្បន្ន។ កីឡាកររូបនេះឈ្នះពានជាក្រុម និងពានបុគ្គលជាច្រើនរាប់មិនអស់។ ពេលនេះកីឡាករយូរឆ្នាំរបស់ក្លឹបបិសាចក្រហមManchester United គឺ Jesse Lingard ក៏បានលើកសរសើរពីអតីតកីឡាករបិសាចក្រហម Cristiano Ronaldoដែរ។

Jesse Lingard និយាយថា៖ “គាត់បានសម្រេចអ្វីគ្រប់យ៉ាងក្នុងអាជីពរបស់គាត់។ គាត់លេងអោយក្លឹបជាច្រើន និងឈ្នះពានជាច្រើនហូរហែរ។ ខ្ញុំជឿថាគាត់ជានិមិត្តរូបពិតប្រាកដនៃវិស័យបាល់ទាត់។ គាត់ប្រៀបបានជា Michael Jordan នៃវិស័យបាល់ទាត់ដូច្នេះដែរ។”

គួរបញ្ជាក់ផងដែរថា Jesse Lingard ទើបតែស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនអោយManchester United នារដូវកាលនេះ ក្នុងការប្រកួតចុងក្រោយទល់នឹង Leicester City ក្រោយទម្រង់លេងរបស់គេធ្លាក់ចុះខ្លាំងស្ទើរតែពេញមួយរដូវកាលនេះ។ តែគេក៏បានប្តេជ្ញាថានឹងធ្វើអោយល្អជាងនេះនារដូវកាលក្រោយផងដែរ។

ប្រភព៖ Goal.com

from: https://tnaot.com/km/m/detail/article/9535531