Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាំគ្រួសារទៅហូបអីនៅខាងក្រៅត្រឡប់មកវិញបើករថយន្តធ្លាក់ចូលប្រឡាយ

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបើករថយន្តចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញក៏រេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើរបួសប្រុសស្រី៣ នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២០នៅចំណុចមុខភោជនីយដ្ឋាន ចំរើនតាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកវីស្តូពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-1236ធ្វើដំណើរតាមបណ្តោយបេតុង ជាប់ផ្លូវភ្លើង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងមួយខាងទៀតក្នុងល្បឿនលឿនបួងចង្កូតមិនទាន់រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាងបណ្ដាលឲ្យរងរបួសប្រុសស្រី៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅនឹងទីតាំងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិ សាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ​ ផេងភាព

from: https://tnaot.com/km/m/detail/article/9534714