Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាន Passport យើងអាចឆ្លងប្រទេសបានចុះបើមាន Honda Passport យើងអាចទៅណាបានខ្លះ?

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានបង្ហាញអំពីរថយន្ត ​Honda Pilot Black Edition និង Honda Ridgeline Black Edition ដែលសុទ្ធតែជាជម្រើសថ្នាក់កំពូលទើបនឹងចេញថ្មីរបស់ Honda។ ដោយឡែកសម្រាប់ថ្ងៃនេះខ្ញុំសូមបង្ហាញពីរថយន្ត SUV ខ្នាតកណ្ដាលមួយទៀតដែលមានរាងតូចជាង Pilot បន្តិច។ 

នេះគឺ Honda Passport Elite។ ដោយសារតែ Passport មិនទាន់ទទួលបានជម្រើសថ្មី (Black Edition) ពី Honda ដូចនេះខ្ញុំសូមបង្ហាញជម្រើសកំពូលមួយទៀតនេះគឺ Elite ដែលវាឈរនៅលំដាប់ក្រោម Black Edition បន្តិច រីឯតម្លៃវិញក៏វាមិនចាញ់ Black Edition ប៉ុន្មានដែរជាមួយនឹងការរៀបចំខាងក្នុងយ៉ាងសាកសមទាន់សម័យ ដែលបំពាក់ជាមួយប្រព័ន្ធឆ្លាតវ័យដូចជា Honda Sensing សម្រាប់ជំនួយនឹងផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់។

រូបរាងខាងក្រៅក៏ឡូយឆាយណាស់ដែរ បើយើងជ្រើសយកព័ណ៌ផ្សេងក្រៅពីព័ណ៌ខ្មៅនោះយើងនឹងឃើញប៉ាណាខាងមុខរំលេចចេញដូចជារបាំងមុខបំពាក់លើរថយន្តអិញ្ចឹងមើលទៅកាលីបនឹងមានអំណាច។

Passport មកជាមួយម៉ាស៊ីនចំណុះ 3.5L V-6 24-Valve SOHC i-VTEC ភ្ជាប់ជាមួយប្រអប់លេខ​ 9 វគ្គអូតូដំណើរការកង់ទាំងបួនដោយប្រព័ន្ធ Intelligent Variable Torque Management™ (i-VTM4®) AWD System ដែលផលិតបានកម្លាំងសេះ 280hp @ 6000rpm និងកម្លាំងបង្វិលជុំ 262lb-ft @ 4700rpm។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9534462