ភ្នំពេញះ ក្រោយពីធ្លាយឧស្ម័ននៅពាក់កណ្ដាលយប់ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយខ្លាចមានហេតុការអ្វីមួយកើតឡើងគ្រោះថ្នាក់ដល់ពួកគាត់ដែលរស់នៅជុំវិញពីទីតាំងផលិតទឹកកកយីហោខ្លាឃ្មុំ នេះ។
នៅរសៀលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកថនប៊ុនថារួមជាមួយនឹងមន្ត្រីសង្កាត់បានចុះធ្វើការពិនិត្យនិងណែនាំដល់ម្ចាស់ទីតាំងឲ្យមានកាប្រុងប្រយ័ត្នខ្ពស់ពាក់ពន្ធ័នឹងសុវត្តិភាពជាពិសេសគ្រោះ
អគ្គីភយ័។នៅចំពោះមុខសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានម្ចាស់ទីតាំងផលិតទឹកកកយីហោខ្លាឃ្មុំបានសន្យានឹងរៀបចំឲ្យស្អាតឡើងវិញមិនឲ្យមានករណីបែកនេះម្តងទៀតនោះទេ៕ផេង ភាព