Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនបុរសកំរោលចូលម្នាក់ ដែលទាញកាំបិតកាប់ឪពុក និងប្អូនប្រុសខ្លួនឯងឱ្យរងរបួសធ្ងន់

ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង បានចេញដីកាឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា អាចមានជំងឺវិកលចរិក ឬសតិមិនប្រក្រតី ទៅកាន់អធិការដ្ឋានស្រុកអូរម៉ាល់ ក្រោយបុរសនោះ បានធ្វើសកម្មភាព ទាញកាំបិកកាប់ឪពុករបស់ខ្លួន រួចបន្តទៅកាប់ប្អូនប្រុសបង្កើតថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ កក្កដា នៅ​ភូមិ​ដាក់​សរសរ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​ ដែលបណ្តាលឱ្យ​ប្អូនប្រុស ​និង​ឪពុក​របួសធ្ងន់។

ជនសង្ស័យមានឈ្មោះ ផល សំណាង អាយុ​២៦​ឆ្នាំ រីឯជនរងគ្រោះជាឪពុក ឈ្មោះ ទោម សុផល អាយុ​៥៧​ឆ្នាំ និងប្អូនប្រុសឈ្មោះផល សុវណ្ណ​ឆាយ អាយុ​១៩​ឆ្នាំ រងរបួស​ដៃ​ឆ្វែ​ង។ ទាំង៣នាក់ កំពុងរស់​នៅ​ក្នុង​តំបន់កើតហេតុខាងលើ។

ជនរងគ្រោះដែលជាឪពុកបានឱ្យដឹងថា ជនសង្ស័យតែងតែបង្កអំពើ​ហឹ​ង្សា ​ខណៈពេលកើតមានអាការ​រោគ​ឆ្គូ​ត ហើយបង្ក​ហឹ​ង្សា​បែប​នេះ​ជា​ញឹក​ញ៉ាប់ នៅ​ពេល​កំរោលចូល​ម្ដង​ៗ​។

នៅថ្ងៃកើតហេតុ ​កូនប្រុស​គាត់​ម្នាក់​នេះ ហាក់​មាន​សតិ​មិន​ប្រក្រតី ពេល​ធ្វើទុក្ខ​ម្ដង​ៗ តែង​បង្កជម្លោះ​ជាមួយ​គាត់ និង ដេញ​វាយ​គាត់ តែ​មិន​ធ្លាប់​ធ្ងន់ធ្ងរ​ដូច​លើក​នេះ​ទេ​។ ដូច្នេះ​ហើយ​ទើប​លោក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​ម្ដង​។

ទោះបីជាយ៉ាងនេះក្តី លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បានធ្វើការឃាត់ខ្លួនជន​ដៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់៕​ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9533246