Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រលាន​យន្តហោះ​ថៃ​សម្រុក​ការ​តុបតែង​សិល្បៈ​ដែល​ប្រហាក់​ប្រហែល​ខ្មែរ​ដើម្បី​បង្អួត​បរទេស

ព្រលាន​យន្តហោះ​សុវណ្ណភូមិ​របស់​ថៃ​បាន​សម្រុក​តុបតែង​យ៉ាង​ប្រញាប់ប្រញាល់​នូវ​សិល្បៈ​ទាំង​ឡាយ​ណា​របស់​ខ្លួន​ ដែល​ប្រហាក់ប្រហែល​នឹង​សិល្បៈ​ខ្មែរ​ដើម្បី​បង្អួត​ភ្ញៀវ​ទេសចរ​បរទេស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​តុបតែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី​ក្នុង​ព្រលាន​យន្តហោះ​ដ៏​ធំ​ក្នុង​ទីក្រុង​បាងកក​ ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​ ថៃ​បាន​តុបតែង​សិល្បៈ​ដែល​ខ្លួន​អះអាង​ថា​ជា​របស់​ដូន​តា​ថៃ​រួម​មាន​ដូចជា ល្ខោន​ស្បែក, ល្ខោន​អាយ៉ង, ប្រដាល់​សេរី​, មុខ​ខ្មុក​ល្ខោន​ខូន​ (ដូច​គ្នា​ល្ខោន​ខោល​ខ្មែរ), ​បក្សី​ហង្ស, រាជសី​ និង​សត្វ​ដំរី​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ថៃ​បាន​តុបតែង​សិល្បៈ​ដែល​ទទួល​ឥទ្ធិពល​ពី​ខ្មែរ​ នៅ​ព្រលាន​យន្តហោះ​របស់​ខ្លួន​។​ នៅ​ស្ថានីយ​អ្នក​ដំណើរ​ចាស់​វិញ​ គេ​ឃើញ​មាន​ការ​ដាក់​តាំង​នូវ​ ឆ្មាំ​យាម​យក្សា​ និង​រូប​សំណាក​ទេវតា​ និង​អសុរៈ​កូរ​សមុទ្រ​ទឹកដោះ​ ដើម្បី​អួត​ភ្ញៀវ​បរទេស​ដែល​ទៅ​ទស្សនា​ប្រទេស​ថៃ​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​រយ​លាន​នាក់​តាម​ផ្លូវ​អាកាស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រម្លឹក​ថា​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០០៦​ ជា​ព្រលាន​យន្តហោះ​ខ្នាត​យក្ស​ និង​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ព្រលាន​នានា​ក្នុង​តំបន់​អាសា៊ន ដែល​សាងសង់​លើ​ផ្ទៃ​ដី​៣២,៤​គីឡូ​ម៉ែត្រ​ការ៉េ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​












from: https://tnaot.com/km/m/detail/article/9533146