Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចម្ការ​ដូងក្រអូប​​មួយកន្លែង​ ក្លាយ​ជា​​រម​ណីយ​ដ្ឋានទាក់ទាញ

ខេត្ត​ត្បូងឃ្មុំ​៖ ចម្ការដូងក្រអូបមួយកន្លែងនៅខេត្តត្បូងឃ្មុំ បានប្រែក្លាយជារមណីយដ្ឋាន ទាកទាញទេសចរទៅលេងកម្សាន្ត ជារៀងរាល់ថ្ងៃ។

ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ចូល​ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ តាម​ផ្លូវ​បេតុង​ការដ្ឋាន​កិន​ថ្ម ក្នុង​ឃុំ​ជា​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ រមណីយដ្ឋាន​កែ​ច្នៃ ​តា​សែ​ដូងក្រអូប បានត្រៀម​កែ​ច្នៃ​ដាំ​ផ្កា​ចម្រុះ​ពណ៌ រួម​ជាមួយនឹង​ការ​តុបតែង​កែ​ច្នៃ​រូប ផ្សេង​ៗ​ឲ្យ​កាន់តែ​ស្រស់​ប្រណីត​ថែម​ទៀតសម្រាប់​ទាក់ទាញ​អ្នកទេសចរ​មកលេងកម្សានក្នុងឱកាសបុណ្យភ្ជុំនាពេលខាងមុខ។

លោក ​សៅ សុវណ្ណ នៅ​សង្កាត់​សំបូ​រមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ​បានឲ្យដឹងថា ​​​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជា​ថ្ងៃ​ទំនេរ​ពី​ការងារ ​កូនប្រុស​របស់​គាត់​រួម​ទាំង​ដន្លង​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ជិះ​រថយន្ត​ទៅ​លេង​នៅ​រមណីយដ្ឋាន​កែ​ច្នៃ ​តា​សែ​ដូងក្រអូប ។ បុរសវ័យ​៦៤​ឆ្នាំបញ្ជាក់ថា នេះ​ជា​លើក​ទី​មួយ​ដែល​គាត់​ទៅ​លេង​នៅ​ទីនោះ ហើយ​ទិដ្ឋភាព​ពិតជា​ស្រស់បំព្រង​មែន ដោយ​បានឃើញ​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន​ប្រភេទ ត្រូវ​គេ​ដាំ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន ។

ជាមួយ​នោះ​មានកន្លែង​សម្រាប់​អង្គុយ​លេង​នៅ​ជាប់​នឹង​មាត់​ស្រះ​ ដែល​មាន​ទំហំ​ធំ​ត្រជាក់ ព្រមទាំង​បាន​ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់​ជុំ​គ្នា​ជា មួយនឹង​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់ មាន​រសជាតិ​ឆ្ងាញ់ ហើយ​តម្លៃ​ក៏​សមរម្យ​ដែរ ។ នៅ​ពេល​ដែល​គាត់​ឈាន​ជើង​មក​លេង​នៅ​ទី​នេះ បាន​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា ហើយ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ខ្លួន​បាន​រសាយ​អស់ ។ នៅ​ថ្ងៃ​ណាមួយ​ទំនេរ​នា​ពេល​ខាង​មុខ​សង្ឃឹមថា​កូនប្រុស​នឹង​នាំ​គាត់​ទៅ​លេង​ម្ដងទៀត ។

លោក​សៀង សុខ​ខេ​ង វ័យ​៥៩​ឆ្នាំ រស់នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា កូន​របស់​គាត់​បាន​នាំ​សមាជិក​ក្រុម​គ្រួសារ​ទៅ​លេង​នៅ​រមណីយដ្ឋាន​កែ​ច្នៃ​តា​សែ​ដូងក្រអូប ជា​លើក​ទី​មួយ ឃើញ​ថា​ពេល​ចូល​មក​ដល់​មាន​អ្នក​ចាំ​ទទួលភ្ញៀវ ប្រកបដោយ​ភាព​រាក់ទាក់ ជាមួយ​នោះ​គាត់​បានឃើញ ពី​សកម្មភាព​របស់​ក្រុម​ជាង​កំពុង​តែ​ញាប់​ដៃជើង​កែ​ច្នៃ និង​ដាំ​ដុះ​ផ្កា​បន្ថែម​ដើម្បី​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​ជាង​នេះ ។

តាម​ដែល​ការ​កត់ សម្គាល់​នៅ​រមណីយដ្ឋាន​កែ​ច្នៃ ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺ​គាត់​មានការ​ចាប់អារម្មណ៍​នៅ​រមណីយដ្ឋាន​កែ​ច្នៃ​តា​សែ​ដូងក្រអូប​ជាងគេ ព្រោះ​ទីនោះ​មាន​ដើមឈើ​ធំ ជា​ម្លប់​ត្រជាក់ និង​មាន​កន្លែង​ដាក់​រថយន្ត​ត្រឹមត្រូវ ។ បើ​តាម​ការ​សន្និ ដ្ឋាន​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត ទីនោះ​នឹង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង ហើយ នឹង​អាច​ទាក់ទាញ​មនុស្ស​ទៅ​កម្សាន្ត​កាន់តែ ច្រើន​ឡើង​ៗ ដោយ​មិន​ចាញ់​កន្លែង​ទេស ចរណ៍​កែ​ច្នៃ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​នោះ​ទេ ។

អ្នកស្រី​ណា​រុន គឹ​ម​សែ មា្ច​ស់​រមណីយដ្ឋាន​កែ​ច្នៃ​តា​សែ ដូងក្រអូប ឱ្យ​ដឹង​ថា កាលពី​ដំបូង​គាត់​បាន​ដាំដូង​ក្រអូប​ជា​ច្រើន​រយ​ដើម ដើម្បី​បាន​ផល​លក់​នៅ​លើ​ទីផ្សារ​ដោះ ស្រាយ​ជីវភាព​គ្រួសារ ។ គួប​ផ្សំ​ចម្ការ​របស់​គាត់​មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ ក៏​កែ​ច្នៃ​ចេញ​ជា​រមណីយដ្ឋាន ។ ក្នុង​ពេល​បង្កើត​ដំបូង​មិនសូវ​មាន​មនុស្ស​មក​លេង​ប៉ុន្មាន​នោះ​ទេ ។

តាម​រយៈ​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​របស់​គាត់ ផ្សព្វផ្សាយ ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ និង​តាម​បណ្ដាញ​សង្គម​បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ និង​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​លេង​នៅ​កន្លែង​របស់​គាត់ កាន់តែ​ច្រើន​ឡើង​ៗ ។ ជាមួយ​នោះ​ដោយ​មានការ​ណែនាំ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដាក់​ឧបករណ៍​វាស់​កម្ដៅ​រួម​ទាំង​អាល់កុល សម្រាប់​លាង​សម្អាត​ដៃ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ សម្រាប់​ម្ហូបអាហារ នីមួយ​ៗ​គឺ​លក់​ក្នុង​តម្លៃ​សមរម្យ ទៅ​តាម​ការ​ណែនាំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។

នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​អ្នកស្រី​ណា​រុន គឹ​ម​សែ នឹង​កសាង​សមិទ្ធផល​បន្ថែម​ទៀត ដូច​ជា​ចិញ្ចឹម​មាន់​ស្រែ ដាំ​បន្លែ​ធម្មជាតិ និង​បន្ទប់​សម្រាប់​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​លក្ខណៈ​គ្រួសារ ដើម្បី​ទទួលភ្ញៀវ​ជិត​ឆ្ងាយ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​កន្លែង​របស់​គាត់ ។ ចំពោះ​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់ដូរ មួយ​ផ្នែក​នឹង​បំពេញការងារ​មនុស្សធម៌​នៅ​ក្នុង​សង្គម​ផង​ដែរ ៕ ត្នោត

from: https://tnaot.com/km/m/detail/article/9532942