Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញបុរសម្នាក់អង្គុយស្លាប់ មិនដឹងមូលហេតុ

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់ ​នៅ​កៀនជញ្ជាំង​ក្រោម​សំ​យ៉ាប​ផ្ទះ​គេ ​​ក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង ដោយ​មិនដឹង​ពី​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០២ ស្ថិត​នៅ​ចំណុច​ភូមិ​1 ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

សេចក្តីរាយការណ៍​បន្ត​ថា សាកសព​បុរស​ខាងលើ​ដែល​ត្រូវ​បាន​គេ​ប្រទេះ​ឃើញ​នេះ គឺ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយនៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​មាន​ពាក់​អាវយឺត​ដៃខ្លី ពណ៌​គគីរ ហើយ​មួយ​កំណាត់​ខ្លួន​ខាងក្រោម គឺ​នៅ​អាក្រាត​កាយ​តែ​ម្តង ។ សព​ជន​រង​គ្រោះ​មាន​មាឌធំ សម្បុរ​.​ស មាន​ពុកមាត់​ស្រ​ម៉ូ​ម នឹង​មាន​ស្នាម​សាក់​នៅ​លើ​ដៃ​ខាងឆ្វេង និង​មាន​អាយុ​ប្រមាណ​ជា​៣០​ឆ្នាំ​។

សេចក្តីរាយការណ៍​បន្ត​ថា បើ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ជំនាញ ក្រោម​ការ​ចោមរោម​មើល​យ៉ាងច្រើន​កកកុញ​ពី​សំណាក់​ប្រជាពលរដ្ឋ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9532919