ហុងកុង បានកំណត់យក ការផាកពិន័យជាទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់អ្នកមិនពាក់ម៉ាស់ នៅទីសាធារណៈ។
ការដាក់កំហិតនូវទឹកប្រាក់ពិន័យ៥,០០០ ដុល្លារហុងកុង (៦៤៥ ដុល្លារអាមេរិក) ទៅលើអ្នកមិនពាក់ម៉ាស់នៅទីសាធារណៈ គឺត្រូវបានក្រុមអ្នកជំនាញ នៃទីក្រុងមួយនេះ ចាត់ទុកថា វាអាចជាវិធានការដ៏ងាយស្រួល នៅក្នុងការបង្កើនឱ្យមានចំនួនអ្នកពាក់ម៉ាស់ កាន់តែច្រើននៅទីសាធារណៈ។
កាលពីដើមសប្តាហ៍នេះ លោក Matthew Cheung អគ្គលេខាធិការហុងកុង បានប្រកាសថា ការពាក់ម៉ាសនៅទីសាធារណៈ គឺជាការចាំបាច់ ទាំងនៅក្នុងអគារបិទជិត និងនៅខាងក្រៅមានខ្យល់អាកាស។ រីឯការអនុវត្តនៃការផាកពិន័យ អាចនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធ ដោយជនល្មើសនឹងប្រឈមនឹងការពិន័យរហូតដល់ ៥,០០០ ដុល្លារហុងកុង (៦៤៥ ដុល្លារអាមេរិក)។
ការប្រកាសដាក់កំហិតបែបនេះ គឺបានកើតឡើងនៅពេលដែលទីក្រុងមួយនេះ ប្រឈមនឹងការផ្ទុះឡើងនៃការឆ្លងក្នុងស្រុករលកទី៣ ជាមួយនឹងប្រភពដើម នៃការឆ្លងជាច្រើនដែលមិនទាន់ដឹងនៅឡើយ៕ ដោយ៖ត្នោត