Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានបទ ៥ ដែល​អ្នក​មិន​គួរ​លើក​ឡើង​នៅ​មុខ​មិត្ត​រួម​ការងារ​ដាច់ខាត

ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​រួមការ​ងារ​អាច​ផ្តល់​សារៈ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​ជួយ​ឲ្យ​អ្នកធ្វើការ​បាន​ល្អ​ជាង​មុន និង​កាត់​បន្ថយ​ភាព​នឿយហត់​ជាដើម ។ អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​រអ៊ូ​ដាក់​មិត្ត​រួមការ​ងារ​ប្រៀប​បានជា​វិធី​ងាយ​ជាងគេ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ ។ ប៉ុន្តែ​មាន​ប្រធានបទ​មួយ​ចំនួន អ្នក​គួរតែ​ចៀសវាង​ប្រសិនបើ​អ្នក​មិន​ចង់​បង្ក​ការ​ប៉ះពាល់​ដល់​ការងារ និង​ទំនាក់ទំនង​របស់​អ្នក ។

១. ការ​ខ្ចី​លុយ

មនុស្ស​ជា​ច្រើន​ធ្លាប់​ភ្លេច​កាបូប​នៅផ្ទះ និង​ខ្ចី​លុយ​មិត្ត​រួមការ​ងារ​ខ្លួន​សម្រាប់​ថ្ងៃ​អាហារ​ថ្ងៃត្រង់ ឬ​ថ្ងៃ​កាហ្វេ​ម្តង​ទៅ​ពីរ​ដង​ហើយ​ក្នុង​ជីវិត ។ ជា​ទូទៅ ការ​ធ្វើ​ដូច្នេះ​មិន​បង្ក​ជា​បញ្ហា​ច្រើន​ទេ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ត្រូវ​បាន​គេ​បបួល​ទៅ​ផឹក​កាហ្វេ ឬ​ទទួលទាន​អាហារ​ជុំ​គ្នា​ទៀត​ទេ​ប្រសិនបើ​អ្នក​ភ្លេច​កាបូប​លុយ​ស្ទើរតែ​រាល់ដង ។

២. កុំ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម

ការ​ចែកចាយ​ពាក្យពេចន៍​មិនល្អ​ពី​មិត្ត​រួមការ​ងារ​ដទៃ​ទៅ​កាន់​មិត្ត​រួមការ​ងារ​ម្នាក់​ទៀត​នឹង​ធ្វើ​ឲ្យ​អ្នកមាន​រូបរាង​អាក្រក់​ជាង​មនុស្ស​ដែល​ជា​ប្រធានបទ​របស់​អ្នក​ទៅ​ទៀត ហើយ​អ្នកមាន​ហានិភ័យ​ច្រើន​ណាស់​ប្រសិនបើ​មាន​អ្នក​ដទៃ​រាយ​ការ​ថា​អ្នកជា​អ្នក​ផ្តើម​ពាក្យ​ចចាមអារ៉ាម ។

៣. ការ​ចោទប្រកាន់

ប្រធានបទ​ដូច​ជា​សាសនា នយោបាយ និង​ការ​ចិញ្ចឹម​មើលថែ​កូន​តែងតែ​ត្រូវ​បាន​លើក​ឡើង​នៅ​កន្លែង​ការងារ ។ ប៉ុន្តែ​ការ​លាប​ពណ៌​ទៅ​កាន់​ក្រុម​មួយ​ថា​ពួក​គេ​មិន​ឆ្លាត​វៃ ឬ​មិន​មាន​ភាព​ជំំ​នា​ញ​ជាប់​ខ្លួន​អាច​ធ្វើ​ឲ្យ​អ្នកមាន​រូបរាង​ដូច​មនុស្ស​ដែល​ពូកែ​រើសអើង​អ្នក​ដទៃ ។

៤. កុំ​ប្រើ​ពាក្យ​ថា «​ខ្ញុំ​គិត​ថា​» ច្រើន​ពេក

ការ​និយាយ​ថា «​ខ្ញុំ​គិត​ថា​» ពេល​ដែល​អ្នក​មិន​ច្បាស់លាស់​ពី​មតិ​របស់​អ្នក​មិនមែន​ជា​បញ្ហា​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើ​ពាក្យ​នេះ​ច្រើន​ពេក​នោះ អ្នក​ដទៃ​នឹង​គិត​ថា​អ្នកជា​មនុស្ស​ដែល​មិន​ច្បាស់លាស់ ឬ​មនុស្ស​ដែល​និយាយ​យក​សាច់​ការ​បាន ។

៥. ការ​ចែករំលែក​រឿង​ផ្ទាល់ខ្លួន​ច្រើន​ពេក

ក្រៅពី​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​នៅ​កន្លែង​ការងារ​ហើយ អ្នក​មិន​គួរ​ដើរ​និយាយ​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ដូច​ជា​រឿង​ជីវិត​ស្នេហា ឬ​បញ្ហា​ក្នុង​គ្រួសារ​ជាមួយ​មិត្ត​រួមការ​ងារ​ដទៃ​ទៀត​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​រូបភាព​ជា​អ្នកមាន​ជំនាញ​ច្បាស់លាស់​មួយ​រូប ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចែករំលែក​តែ​អ្វី​ដែល​អាច​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ​របស់​អ្នក​វិញ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9532521