Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការសម្រេចផ្សឹកព្រះភិក្ខុ ហ៊ឺ ស្រ៊ា បង្កឱ្យផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ

អាជ្ញាធរស្រុក​អង្គរ​បូ​រី បានចុះធ្វើការសម្របសម្រួល លើករណីផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ រឿងចាប់ផ្សឹកព្រះភិក្ខុ ហ៊ឺ ស៊្រា កាលពីវេលា​ម៉ោង​៣ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា នៅវត្តគំនូរ ស្រុកអង្គរបូរី ខេត្តតាកែវ។

មុនមានការសម្រេចចាប់ផ្សឹកព្រះភិក្ខុខាងលើនេះ ព្រះ​មេគណ​និង​ម​ន្ទីរ​ធម្មការ​ខេត្តតាកែវ បានចេញ​សេចក្តីសម្រេច ចាប់ផ្សឹកព្រះភិក្ខុសង្ឈហ៊ឺ ស្រ៊ា គង់នៅវត្តគំនូរ ក្រោមបទចោទថា ​បុគ្គល​សង្ឃខាង​លើនេះ ​មិន​គោរព​តាម​ឋានានុក្រម​ធម៌​វិន័យ​សង្ឃ។

ក្រោយមក ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ​បាន​នាំ​គ្នា​មក​តវ៉ា បដិសេធ​លើ​សេចក្តីសម្រេច​របស់​ព្រះ​មេគុណ​ខេត្ត និង​ម​ន្ទីរធម្មការ​និង​សាសនា​ខេត្តតាកែវ ក្នុងការសម្រេច​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ហ៊ឺ ស្រ៊ា មិន​ឱ្យបួស​គង់ នៅ​ក្នុង​វត្ត​គំនូរ​បន្ត​ទៀត ​។

ជុំវិញរឿងនេះ បើតាម លោក រស់ រ័ត្ត អភិបាលរង​ស្រុក អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូ​រី បាន​ចុះ​ទៅ​ដល់​វត្ត​គំនូរ ដើ​ម្បី​ធ្វើ​ការ​សម្របសម្រួល​ដល់​ប្រជា​ពុទ្ធិ​បរិ​ស័​ទដែល​ចូលរួម​តវ៉ា កុំអោយ​មានការ​ជ្រួលច្របល់ ខុស​និ​តិ​វិធី​ច្បាប់ និង សេចក្តី​សម្រេច​របស់​ព្រះ​មេគណ​ខេត្ត និងគណៈសង្ឃ រួម​ទាំង​ម​ន្ទីរ​ធម្មការ​ខេត្តតាកែវ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9532520