Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរចាត់វិធានការដោះស្រាយ រឿងករណីលួចកាន់កាប់ដីអភិរក្ស រាប់ពាន់ហិកតា ដោយខុសច្បាប់ពីមន្ត្រីមានអំណាច

អាជ្ញាធរពាក់ព័ន្ធ បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះ ដើម្បីចាត់វិធានការដោះស្រាយ លើករណីដីព្រៃ​ជា​ច្រើន​ហិតា ដែលស្ថិតនៅក្នុងតំបន់អភិរក្ស កំពុងត្រូវបានកាន់កាប់ខុសច្បាប់ ពីមន្ត្រីមានអំណាច។

នៅក្នុងកិច្ចប្រជុំ​អន្តរក្រសួង ដែលបានធ្វើឡើង ​នៅ​សាលាខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ២០២០​ នេះ លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ ដែលនិយាយអំពី​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហ​គម​ន៍ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី ​និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី​ ។

ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនេះ គេ​បានរកឃើញថា​ ដី​ព្រៃ ដី​អភិរក្ស រាប់​ពាន់​ហិក​តា ​ត្រូវបាន​រង​ការ​កាន់​កាប់ដោយ​ខុសច្បាប់ ​ពី​​ជនខិលខូច និង​មន្ត្រី​មាន​អំណាច​ ដែលលួច​ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ធ។

តាមរយៈកិច្ចប្រជុំនេះដែរ អាជ្ញាធរពាក់ព័ន្ធ បានចាត់​មន្ត្រី​ប្រមាណ​ជិត​៥០០​នាក់ ដើម្បីចុះ​ធ្វើ​កិច្ច​ការងារ​ដីធ្លី នៅក្នុងខេត្តមណ្ឌលគិរីនេះតែម្តង៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9532402